ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​ឱ្យ​​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​ឲ្យ​ខាង​តែ​បាន ខណៈ​ជន​រង​គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​នៅ​តែ​បន្ត​កើត​មាន​នោះ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​ឲ្យ​ខាង​តែ​បាន ខណៈ​ជន​រង​គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​នៅ​តែ​បន្ត​កើត​មាន​នោះ​។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តី​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិស​ដៅ​២០១៩ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ករណី​ជួញដូរ​មនុស្ស​នេះ​នៅ​តែ​បន្ត​កើត​មាន បើ​ទោះបីជា​ឆ្នាំ​២០១៨​មានការ​ធ្លាក់​ចុះ​យ៉ាងណា​ក្តី ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក៏​ដោយ ត្រូវ​តែ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ឲ្យ​បាន ទើប​បញ្ហា​នេះ​មិន​មាន​បន្ត​ទៀត​។​ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក្រឡាហោម ក៏​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​សហការ​គ្នា​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​ករណី​ជួញដូរ​មនុស្ស និង​ការ​កេង​ប្រ​វ័​ញ​ផ្លូវភេទ​គ្រប់​រូបភាព​ទាំងអស់ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​គោល​ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ឆន្ទៈ​ទប់ស្កាត់​និង​បង្ក្រាប ការ​ជួញដូរ​មនុស្ស​នេះ​។

ដោយឡែក​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​បង្កើន​វិធានការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​កាលពី​ថ្ងៃ​ទី​២២ ខែមេសា​ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ចំពោះ​មុខ​ថា ដើម្បី​បន្ត​ថែរក្សា​ពង្រឹង​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​មិន​ទុក​ឲ្យ​មាន​ភាព​ចន្លោះ​ប្រហោង​សម្រាប់​ពួក​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​សង្គម​ជាតិ​បាន ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ជាតិ​និង​សមត្ថកិច្ច​ក្រោម​ឱវាទ​ដែល​មានការ​ពាក់ព័ន្ធ​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​មាន​ជា​អាទិ៍​អំពើ​ភេ​វរ​កម្ម ការ​ចរាចរណ៍​ជួញដូរ​រត់ពន្ធ​មនុស្ស ការ​ចរាចរណ៍​ជួញដូរ​គ្រឿង
ញៀន​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ ការ​ជួញដូរ​អាវុធ​ខុសច្បាប់ និង​បទល្មើស​បច្ចេកវិទ្យា​។​ល​។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ