ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ពិភពលោក​មិន​ប្រាកដប្រជា វៀតណាម​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​រឹង​មាំ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក​ថា ប្រទេស​វៀតណាម​ត្រូវ​តែ​ផ្តោត​សំខាន់​លើ​ការ​បង្រួបបង្រួម​មូលដ្ឋាន​សេដ្ឋកិច្ច​ម៉ា​ក្រូ និង​កែទម្រង់​ស្ថា​ប​ន័​​ដើម្បី​បង្កើន​ភាពរឹងមាំ…

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក​ថា ប្រទេស​វៀតណាម​ត្រូវ​តែ​ផ្តោត​សំខាន់​លើ​ការ​បង្រួបបង្រួម​មូលដ្ឋាន​សេដ្ឋកិច្ច​ម៉ា​ក្រូ និង​កែទម្រង់​ស្ថា​ប​ន័​​ដើម្បី​បង្កើន​ភាពរឹងមាំ ខណៈ​ដែល​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពិភពលោក​។

លោក Nguyen Dinh Cung ដែល​ជា​ប្រធាន​វិទ្យាស្ថាន​កណ្តាល​សម្រាប់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​(CIEM) បាន​ឲ្យ​ដឹង​ថា «​កំណែទម្រង់​បន្ថែម​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​បង្កើន​គុណភាព​ការ​លូតលាស់​»​។

លោក​បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម​មាន​ឧបសគ្គ​ជា​ច្រើន ហើយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី ១​នា​ឆ្នាំ​នេះ​មិន​មើលឃើញ​មានការ​ល្អ​ប្រសើរ​ឡើង​ខ្លាំង​ឡើយ ។ លោក​បាន​បន្ត​ថា ការ​លើក​ស្ទួយ​ការ​បង្កើត​ថ្មី​គឺ​ពិតជា​សំខាន់​ណាស់ ហើយ​ការ​បង្កើត​ថ្មី​គួរតែ​ត្រូវ​បាន​ចាត់ទុកជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការ​លូតលាស់​។

យោង​ទៅ​តាម CIEM បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​ត្រូវ​តែ​ដោះស្រាយ​ឧបសគ្គ​ជា​ច្រើន ភាគច្រើន​ទាក់ទិន​នឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ម៉ា​ក្រូ ជា​ពិសេស​រួម​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ឯកសារ​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​នឹង​ការ​ផ្លាស់​ប្តូរ​ជុំវិញ​ពិភពលោក​ជាដើម ។ ឧទាហរណ៍​ដូច​ជា​ប្រទេស​វៀតណាម​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​កែទម្រង់​វិធានការ និង​ចេញ​សេចក្តី​ន​ណែនាំ​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង CPTPP ។

យោង​ទៅ​តាម​លោក Nguyen Anh Duong ដែល​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ទូទៅ​នៃ CIEM បាន​ឲ្យ​ដឹង​ដែរ​ថា សេដ្ឋកិច្ច​វៀតណាម​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ដែល​បង្ក​ឡើង​ពី​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ធំ​ៗ​ដទៃ និង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ចេញ​គោលនយោបាយ​ដូច​ជា​ការ​អនុម័ត CPTPP និង​គោលនយោបាយ​ឧស្សាហកម្ម 4.០ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ