ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ចេញ​សកម្ម​ភាព​ឆ្លងកាត់​ជម្លោះ​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា រោងចក្រ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ចេញ​សកម្មភាព​ជា​ច្រើន​ដើម្បី​រក្សា​អតិថិជន ដូច​ជា​មានការ​លក់​បញ្ចុះ​តម្លៃ ផ្អាក​ការ​យកពន្ធ កាត់​បន្ថយ​បុគ្គលិក…

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា រោងចក្រ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ចេញ​សកម្មភាព​ជា​ច្រើន​ដើម្បី​រក្សា​អតិថិជន ដូច​ជា​មានការ​លក់​បញ្ចុះ​តម្លៃ ផ្អាក​ការ​យកពន្ធ កាត់​បន្ថយ​បុគ្គលិក និង​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​បរទេស​ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​ជាដើម​។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន ខណៈ​ដែល​រោងចក្រ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ត្រូវ​បង់ពន្ធ​ច្រើន​ពេល​ដែល​នាំ​ចេញ​ផលិតផល​ទៅ​កាន់​សហភាព​អ៊ឺ​រ៉ុ​ប​ផង​ដែរ​។

ទិន្នផល​ឧស្សាហកម្ម​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​កាលពី​ខែ​មិ​នា ហើយ​ការ​នាំ​ចេញ​បាន​ប្រសើរ​ជាង​ការ​គិត​ទុក​ដែរ ប៉ុន្តែ​រោងចក្រ​មួយ​ចំនួន​ដែល​ពឹងផ្អែក​លើ​ការ​លក់​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​តែ​ជួប​បញ្ហា​។

ក្រុមហ៊ុន ACOPower ក្នុង​រដ្ឋ California បាន​បង្កើន​តម្លៃ​ទូរ​ទឹកកក​ប្រើ​ថាមពល​សូ​ឡា​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​របស់​ពួក​គេ​ប្រមាណ​ពី​១០​ទៅ ១៥%​។ លោក Jeffery Tang ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ប្រទេស​ដទៃ​មិន​អាច​ផលិត​ទូរ​ទឹកកក​របស់​ក្រុមហ៊ុន​លោក​ក្នុង​តម្លៃ​សមរម្យ​បាន​ទេ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ទេ​នោះ លោក​អាច​នាំ​ចេញ​គ្រឿង​ដើម្បី​ទៅ​តម្លើង​ក្នុង​ប្រទេស​វៀតណាម​វិញ​។

ក្រុមហ៊ុន Aufine Tyre បាន​ជួល និង​ស្តុក​ផលិតផល​ខ្លួន​ក្នុង​ឃ្លាំង​កាលពី​ឆ្នាំ​មុន​ដោយ​គិត​ថា​សហ​រដ្ឋអាមេរិក​អាច​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន ហើយ​ពួក​គេ​ក៏​បាន​បើក​រោងចក្រ​មួយ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ផលិត​កង់​យានយន្ត​ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​ផង​ដែរ​។

ក្រុមហ៊ុន​មួយ​ចំនួន​ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​កាត់​បន្ថយពន្ធ​លើ​ផលិតផល​ពី​១៦%​ទៅ​១៣% នៅ​ដើម​ខែមេសា​ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​។ ក្រុមហ៊ុន​ដទៃ​ដូច​ជា Smarteye Digital Electronics Co នៅ​មាន​កង្វល់​ព្រោះតែ​កំណើន​តម្លៃ​ជួល និង​ការ​ចំណាយ​លើ​ពលករ​ដែល​បង្ក​ឲ្យ​ពួក​គេ​កាត់​បន្ថយ​បុគ្គលិក​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ