ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ជុង​អ៊ុ​ន​នឹង​មក​កាន់​រុ​ស្ស៊ីនា​ពេល​ខាង​មុខ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​មេ​សា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នឹង​មក​កាន់​ប្រទេស​រុ​ស្ស៊ី​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ឌី​មៀរ​ពូ​ទី​ន​។ KCNA​…

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​មេ​សា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នឹង​មក​កាន់​ប្រទេស​រុ​ស្ស៊ី​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ឌី​មៀរ​ពូ​ទី​ន​។

KCNA​ បន្ត​ថា ​លោក​គី​ម​ ជុង​អ៊ុ​ន ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី នា​ស​ប្ដា​ហ៍​នេះ​តាម​ការ​អញ្ជើញ​របស់​​លោក​ប្រធានាធិបតី​ពូ​ទី​ន​។ នឹង​មានការ​ពិភាក្សា​គ្នា​នានា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នេះ​។ កាលពី​សប្ដា​ហ៍​មុន​វិមាន​ក្រឹម​ឡាំង​ធ្លាប់​គូសបញ្ជាក់​ថា មេដឹកនាំ​ទាំង​២​នឹង​ជួប​គ្នា​នៅ​រុ​ស្ស៊ី នា​ពាក់កណ្ដាល​ទី​២​នៃ​ខែមេសា តែ​ពុំ​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ឡើយ​។ ការ​ជួប​គ្នា​ត្រូវធ្វើ​នៅ​ក្រុង​កំពង់​ផែ​វ្ល៉ា​ឌី​វ៉ូ​ស្តុក​នា​ភាគ​ខាង​កើត​រុ​ស្ស៊ី ប្រហែល​ជានា​ថ្ងៃ​ទី​២៤​ឬ​២៦​មេ​សា​។

នោះ​នឹង​ជា​ការ​ជួប​គ្នា​កំពូល​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​២ ចាប់តាំងពី​លោក​គី​ម​ជុង​អុីល​បិតា​លោក​គី​ម​ជុង​អ៊ុ​ន មក​ជួប​ជាមួយ​លោក​ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ​កាលពី​៨​ឆ្នាំ​មុន​មក​។ រុ​ស្ស៊ី​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​ជា​មួយ​ក្រុង​ព្យុ​ង​យ៉ាង ហើយ​ផ្ដល់​ជំនួយ​ស្បៀង​មួយ​ចំនួន​។ លោកពូ​ទី​ន​ចាប់តាំងពី​យូរ​មក​ហើយ បាន​សម្ដែង​ពី​ចេតនា​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​។

ការ​ជួប​គ្នា​របស់​មេដឹកនាំ​ទាំង​២​កើត​មាន​មិន​ដល់​២​ខែ​ផង ក្រោយ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​លោក​គី​ម​ជុង​អ៊ុ​ន​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ដែល​បាន​បញ្ចប់​ដោយ​ពុំ​សម្រេច​បាន កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ឡើយ​។

លោក​គី​ម​ជុង​អ៊ុ​ន​ធ្លាប់​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​៤​លើក​រួច​មក​ហើយ​អំឡុង​ពេល​តែ​១​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ចង់​ស្វែងរក​ការ​គាំទ្រ របស់​អន្តរជាតិ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ចំពោះ​ជំហរ​របស់​លោក​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​។

រុ​ស្ស៊ីបាន​ស្នើ​រួច​ហើយ​ឲ្យ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េ​ខាងជើង ចំណែក​សហរដ្ឋអាមេរិក​វិញ​ចោទ​រុ​ស្ស៊ី​ថា ជួយ​ក្រុង​ព្យុ​ង​យ៉ាង​ដោយ​រំលោភ​បំពាន​ការ​ដាក់​ទណ្ឌកម្ម តែ​ក្រុង​មូ​ស្គូ​បាន​បដិសេធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ