ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ ភ័យ​.​ស​ភ្នែក​គ្រប់​គ្នា ខ្លាច​ផ្ទុះ​ឆេះ (មានវីដេអូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​ស៊ីទែន​ហ្គា​ស​បុក​រះ​ស្លាក​សញ្ញា​ចរាចរ និង​ខឿន​ច្រមុះជ្រូក​រង្វង់​មូល​រូប​គោ បណ្តាល​ឱ្យ​បាក់បែក​ខ្ទេច​រាប​ដល់​ដី​ប្រវែង​១៥​ម៉ែត្រ ផ្អើល​អ្នកស្រុក​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ មេ​សា ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ រថយន្ត​ស៊ីទែន​ហ្គា​ស​បុក​រះ​ស្លាក​សញ្ញា​ចរាចរ និង​ខឿន​ច្រមុះជ្រូក​រង្វង់​មូល​រូប​គោ បណ្តាល​ឱ្យ​បាក់បែក​ខ្ទេច​រាប​ដល់​ដី​ប្រវែង​១៥​ម៉ែត្រ ផ្អើល​អ្នកស្រុក​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ មេ​សា ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊ីទែន​ហ្គា​ស​បើកបរ​ពី​ទិស​ខាងលិច​មក​កើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​មក​ចំ​ទ្រូងផ្លូវ​ក៏​បុក​ចំ​ស្លាក​សញ្ញា​ចរាចរណ៍​រង្វង់​មូល​រូប​គោ​ខ្ទេច​រាប​ដល់​ដី និង​បុក​ខឿន​ច្រមុះជ្រូក​រង្វង់​មូល បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ប្រវែង​១៥​ម៉ែត្រ​បាក់​រាប​ដល់​ដី ចំណែក​រថយន្ត​ស៊ីទែន​ហ្គា​សបាន​បែក​កង់​ទៅ​មុខ​លែង​រួច​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​រថយន្ត​ស៊ីទែន​ហ្គា​ស​បុក​រះ​ស្លាក​សញ្ញា​ចរាចរណ៍ និង​ខឿនច្រមុះជ្រូក​​រង្វង់​មូល​ក៏​បណ្តាល​ឱ្យ​មាន​ផ្កាភ្លើង​ខ្ទាត​ព្រាត​ផង​ដែរ ហើយ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ដែល​មានផ្ទះ​ជិត​កន្លែង​កើតហេតុ​ភ័យ​.​ស​ភ្នែក​គ្រប់​គ្នា ព្រោះ​ខ្លាច​ផ្ទុះ​ឆេះ​ស៊ីទែន​ហ្គា​ស​អាច​ឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ពួក​គាត់ ជា​ពិសេស​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ដែល​នៅ​ក្បែ​រង្វង់​មូល​រូប​គោ​នោះ បើ​សិនជា​ផ្ទុះ​វិញ​អាច​បណ្តាល​ឱ្យ​ឆេះ​ផ្អើល​ក្រុង​ស្វាយ​រៀង​ជា​មិន​ខាន តែ​សំណាងល្អ​មិន​មានការ​ផ្ទុះ​ឆេះ​នោះ​ទេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​ស៊ីទែន​ហ្គា​សយ​ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ