ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រព្រឹត្ត​បទល្មើស​…​សមត្ថកិច្ច​ចុះ​ឆ្មក់​ជា​បន្តបន្ទាប់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ករណី​​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​២១ មេ​សា នៅ​ទីកន្លែង​ផ្សេង​គ្នា ក្នុងស្រុក​សំពៅ​លូន ។ យោង​តាម​របាយ​ការ​ណ៏​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ករណី​​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​២១ មេ​សា នៅ​ទីកន្លែង​ផ្សេង​គ្នា ក្នុងស្រុក​សំពៅ​លូន ។

យោង​តាម​របាយ​ការ​ណ៏​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​នោះ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ខុំ វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ឃាត់ខ្លួន​នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន និង​ម្នាក់​ទៀត​ឈ្មោះ​ឡឹម ញ៉​ក់ អាយុ​៣៩​ឆ្នាំ ឃាត់ខ្លួន​នៅ​ភូម​ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច គឺ​ជនសង្ស័យ​ឈ្មោះ​ឡឹម ញ៉​ក់ នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ដោយសារ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន តែ​ក្រោយ​ចេញពី​ពន្ធនាគារ ជន​នេះ​មិន​រាងចាល​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ជនសង្ស័យ​ម្នាក់​នេះ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដដែល ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​សា​ជា​ថ្មី​។

តាម​របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​កម្លាំង​ជំនាញ​អធិការ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​ឈ្មោះ​ខុំ វ៉ា​ន់​ឌី ខណៈ​ដែល​ជន​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ក្រោយ​ពី​ជន​នេះ​បាន​ផ្ដល់​ចម្លើយ​សារភាព​អំពី​អ្នក​ពាក់ព័ន្ធ ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​អតីត​ទណ្ឌិត​ម្នាក់​ទៀត​ឈ្មោះ​ឡឹម ញ៉​ក់ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដែល​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញារ​ផង​។

លោក​ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បាន​សរសេរ​នៅ​ក្នុង​របាយ​ការ​ណ៏​របស់​ខ្លួន​ថា ក្នុង​ការ​ឃាត់ខ្លួន​ជន​រត់ពន្ធ​គ្រឿងញៀន​ទាំង​២​នាក់​ជា​បន្តបន្ទាប់​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ដែល​មាន​អក្សរ​Wy (​យ៉ា​ម៉ា​)​ចំនួន​១១០​គ្រាប់ និង​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ព​ណ៏​ស ICE (​ម៉ា​ទឹកកក​) ចំនួន​២​ថង់ រួម​ទាំង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ លោក​អធិការ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​ទាំង​អស់នោះ គេ​សង្ស័យ​អាច​មាន​«​សារធាតុ​ញៀន​»​។

វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​ដកហូត​ពី​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ