​​នាង​របូតដៃ​ធ្វើ​ឱ្យ​ស្លាប​ព្រា​​ចូល​ក្នុង​ពោះ​វៀន​…ហួសចិត្ត​


តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​ខេត្ត Shenzen ប្រទេស​ចិន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​នាងលេប​ស្លាបព្រា​បាយ​ប្រវែង​១៣​សង់ទីម៉ែត្រ ចូល​ទៅ​ក្នុង​ពោះវៀនតូច ​។

អ្នកជំងឺ​ខាងលើ ​ឈ្មោះ Lily បាន​លេប​ស្លាបព្រា​ចូល​ក្នុង​ពោះ ​មុន​ពេល​បុណ្យ​ឆេ​ង​ម៉េ​ង កាលពី​ថ្ងៃ​ទី​៥​​មេសា តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​ភ្លាម​នោះ​ទេ ដោយ​ទុក​រហូត​ដល់​ទៅ​៤​ថ្ងៃក្រោយ ព្រោះតែ​នាង​មិន​មានការ​ឈឺចាប់​អ្វី​ឡើយ​នៅ​ក្នុង​ពោះ​។ មូលហេតុ​ដែល​ស្លាបព្រា​ចូល​ក្នុង​ពោះ គឺ​ដោយសារ​តែ​នាង​របូតដៃ ពេល​លូក​ស្លាបព្រា​ចូល​ក្នុង​មាត់​ឆ្កឹះ​ឆ្អឹង​ត្រី​។

ពេល​មក​ដល់​ពេទ្យ​ក្រោយ​ពី​បុណ្យ​ឆេ​ង​ម៉េ​ង​កន្លង​ផុត​ទៅ គ្រូពេទ្យ​បាន​ថត​កាំរស្មី ហើយ​ឃើញ​ថា ​មាន​
ស្លា​ប​ព្រា​នៅ​ក្នុង​ពោះវៀនតូច​របស់​នាង​។ វា​ស្ថិត​នៅ​ក្នុង​សណ្ឋាន​ផ្តេក ដែល​ទាមទារ​ឱ្យ​គ្រូពេទ្យ​វះកាត់​ទាញ​វា​បញ្ឈរ​សិន មុន​ពេល​នឹង​យក​ចេញ​ក្រៅ​។ ដោយសារ​តែ​ទុក​នៅ​យូរ វា​បាន​ធ្វើ​ឱ្យ​ពោះវៀនតូច​របស់ Lily ហើម និង សឹក​ខ្លះ​ៗ បើ​ទោះបីជា​ជួយ​យក​ចេញ​បាន​សម្រេច​ក៏​ដោយ​។

ក្រោយ​ពី​យក​ចេញ ហើយ​និង​សម្រាក​ពេទ្យ​ព្យាបាល​មួយ​រយៈ អ្នកជម្ងឺ​លេប​ស្លាបព្រា​អាច​ត្រឡប់​ទៅ​ផ្ទះ​ជា​ធម្មតា​។ សូម​ប្រយ័ត្ន​ទាំងអស់​គ្នា​! ឆ្អឹង​ត្រី​មធ្យម​ទេ តែ​ងំ​គឺ​ស្លាបព្រា​បាយ​!

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ