ក្នុងអណ្តាតភ្លើងកំពុងឆេះព្រះវិហារនៅបារាំង…ដូចឃើញ​អ្វីដែលនាង​ប្រាប់​


តាម​ប្រភព​​ពីMetroបានឱ្យ​ដឹង​ថា ស្ត្រី​​នៅ​ប្រទេស​ស្កុ​តឡែ​នម្នាក់បាន​ប្រាប់​ថា​ នាងឃើញ​រូប​ព្រះ​យេស៊ូ​នៅ​ក្នុង​អណ្តាតភ្លើងពេល​ឆេះ​ព្រះ​វិហារ​ល្បីល្បាញ​នៅ​បារាំង Notre Dame កាលពី​ថ្ងៃមុន​ ។ នាង Lesley Rowan អាយុ​៣៨​ឆ្នាំ កាលពី​យប់​ថ្ងៃ​ចន្ទ កំពុង​តែ​មើល​ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រះ​វិហារ Notre Dame ពី​ផ្ទះ​របស់​នាង​នៅ Alexandria, West Dunbartonshire​។ ស្រាប់តែ​ពេល​នោះ នាង​ចាប់អារម្មណ៍​ថា ឃើញ​មាន​ព្រះ​យេស៊ូ​នៅ​ក្នុង​អណ្តាតភ្លើង​។

នាង​បាន​និយាយ​ថា​ «​ខ្ញុំ​អាច​នឹង​ច្រ​ឡំភ្នែក តែ​អ្នក​ទាំងអស់​គ្នា​សាកមើល​ជិត​ទៅ​មើល ហើយ​អ្នក​នឹង​ឃើញ​។ នៅ​ពេល​ខ្ញុំ​មើលរូប​នេះ កាលពី​យប់មិញ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​នឹង​អ្វី​ដែល​ខ្ញុំ​បានឃើញ​មែនទែន​»។
បើ​ទោះបីជា​នាង​លើក​ឡើង​ថា ឃើញ​មាន​រូប​យេស៊ូ​បែប​នេះ​ក្តី មនុស្ស​មួយ​ចំនួន​ទៀត​ថា វា​គ្រាន់តែ​ជា​រូបសំណាក​ដែល​កំពុង​ឆេះ​នៅ​ក្នុង​ព្រះ​វិហារ ខណៈ​ដែល​ខ្លះ​ទៀត​ថា វា​គ្រាន់តែ​ជា​អណ្តាតភ្លើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំងជា​ច្រើន​ម៉ោង​កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឱ្យ​មានការ​តក់ស្លុត​ក្នុង​ចំណោម​ប្រជាជន​បារាំង និង​អ្នក​ដែល​ឃើញ​ទិដ្ឋភាព​នោះ​។ ព្រះ​វិហារ Notre Dame Cathedral ត្រូវ​បាន​សាងសង់​ឡើង​កាលពី​សតវត្សរ៍​ទី​១៣ ហើយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​របស់​បារាំង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ