ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​កោះ​ធំ​ជាង​គេ​ក្នុង​ប្រទេស​​មនុស្ស​ស្លា.ប់​ច្រើន​នាក់ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ឆ្នាំ​២០១៩ នៅ​​កោះ​លូ​ហ្សុ​ង​ហ្វ៊ី​លី​ពី​ន ជា​កោះធំ​ជាងគេ​បំផុត​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់។ អាជ្ញាធរ​បាន​​សង្ស័យ​ថា​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ឆ្នាំ​២០១៩ នៅ​​កោះ​លូ​ហ្សុ​ង​ហ្វ៊ី​លី​ពី​ន ជា​កោះធំ​ជាងគេ​បំផុត​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់។ អាជ្ញាធរ​បាន​​សង្ស័យ​ថា​ ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

លោកស្រី ​LILIA PINEDA​ អភិបាលខេត្ត​ PAMPANGA ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ គូស​បញ្ជាក់​ថា មនុស្ស​ច្រើន​សិប​នាក់​អាច​ជាប់​ក្រោម​គំនរ​បាក់បែក នៃ​អគារ​កម្ពស់​៤​ជាន់​មួយ​ដែលរ​លំបាក់​។ ពួក​អ្នក​ជួយ​សង្គ្រោះ ជាមួយ​ការ​ប្រើ​ឧបករណ៍​នានា​បាន​ខិតខំ ដើម្បី​កាយ​រក​ពួក​គេ​។ មជ្ឈមណ្ឌល​ភូ​គ្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS​ រាយការណ៍​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ ដែល​មាន​កម្លាំង​៦,១​រី​ស្ទ័​រ ស្ថិត​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​រដ្ឋធានី​ម៉ានីល ហើយ​មាន​ជម្រៅ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​។ វា​កើត​មាន​នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក​។

ការ​រញ្ជួយ​ដី​នេះ​ញ័រ​រង្គើ​ដល់​ក្រុង​ម៉ានីល​ដែល​នៅ​ទីនោះ​អគារ​ជា​ច្រើន​បាន​ជម្លៀស​មនុស្ស​ចេញ​។ វា​បាន​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​តាម​អាកាស តាម​ផ្លូវដែក​និង​ផ្លូវថ្នល់​។ បណ្ដាញ​អគ្គិសនី​មួយ​ចំនួន​មិន​អាច​ប្រើ​បាន​។

កម្លាំង​នៃ​ការ​រញ្ជួយ​ដី​នោះ​ពី​ដំបូង​កំណត់​ឃើញ​ថា​មាន​៦,៣​រី​ស្ទ័​រ តែ​ក្រោយមក​USGS​កំណត់​ត្រឹម​៦,១​រី​ស្ទ័​រ​។ វា​បណ្ដាល​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​ដែល​ប្រញាប់ប្រញាល់​រត់ មក​កាន់​តាម​ដង​វិ​ថី​។ អគារ​ខ្ពស់​នានា​ញ័រ​រង្គើ​មើលទៅ​គួរ​ឲ្យ​ខ្លាច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ