ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពិចារណា​ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ព្រះ​មុនី​រ៉េ​ត​សា​ទ្បើ​ង​វិញ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ពី​របប​គ្រប់គ្រង​កម្ពុជា​ប្រជាធិ​ប​តេ​យ្យ (​របប​ខ្មែរក្រហម​) រាជធានី​ភ្នំពេញមានការ​កែប្រែ​មុខមាត់​ជា​បណ្ដើរ​ៗ ដោយ​ឆ្លងកាត់​របប​គ្រប់គ្រង​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ការ​កសាង​ប្រទេស​ក៏​ដូច​ជា​ការ​កសាងរាជធានី​ភ្នំពេញ​ពី​បាតដៃ​ទទេ យើង​ខ្វះ​សព្វខ្វះ​គ្រប់ ទាំង​ធនធានមនុស្ស ទាំង​ឧបករណ៍សំភារ ។ ពេល​នោះ​យើង​ប្រកាន់​យក​របបសេដ្ឋកិច្ច​ផែនការ ការ​កសាង និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ពី​របប​គ្រប់គ្រង​កម្ពុជា​ប្រជាធិ​ប​តេ​យ្យ (​របប​ខ្មែរក្រហម​) រាជធានី​ភ្នំពេញមានការ​កែប្រែ​មុខមាត់​ជា​បណ្ដើរ​ៗ ដោយ​ឆ្លងកាត់​របប​គ្រប់គ្រង​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ការ​កសាង​ប្រទេស​ក៏​ដូច​ជា​ការ​កសាងរាជធានី​ភ្នំពេញ​ពី​បាតដៃ​ទទេ យើង​ខ្វះ​សព្វខ្វះ​គ្រប់ ទាំង​ធនធានមនុស្ស ទាំង​ឧបករណ៍សំភារ ។ ពេល​នោះ​យើង​ប្រកាន់​យក​របបសេដ្ឋកិច្ច​ផែនការ ការ​កសាង និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​រាជធានី​ភ្នំពេញ ពឹងផ្អែក​ទាំងស្រុង​លើ​ផែនការ និង​ថវិកា​របស់​រដ្ឋ ការ​កសាង​និង​អភិវឌ្ឍន៍​មាន​ជំហាន​យឺត​ៗ ។ ដោយ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍ទាមទារ​ឱ្យ​មានការកែទម្រង់​យើង​បាន​ឈាន​ចូល​របប​គ្រប់គ្រង រដ្ឋ​កម្ពុជា​ដោយ​ប្រកាន់​យក​របប​ស្វ័​យា​ភិ​បាល​សេដ្ឋកិច្ច (​Autonomy​) ពេល​នោះ​យើង​មានការ​កើនឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​មាន​ជំហាន​លឿន​ជាង​មុន ទោះបីជា​មានការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ពី​បណ្ដា​បស្ចិមប្រទេស​មួយ​ចំនួន និង​ការ​ទប់ស្កាត់​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លពត​។

ដោយ​មាន​កិច្ចព្រមព្រៀង​សន្ដិភាពទី​ក្រុងប៉ារីស ប្រទេស​បារាំង ថ្ងៃ​ទី​២៣ តុលា ១៩៩១ នៅ​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា បានរៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្ដិធម៌ និង​ត្រឹមត្រូវ ដោយ​បាន​បង្កើត​ឡើង​នូវ​របប រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ (​របប​សភា និយម​) រាជរដ្ឋាភិបាល​ប្រកាន់​យក​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​មាន​អាយុ​១៧​ឆ្នាំ​ហើយ ចូល​មក​ដល់ពាក់កណ្ដាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា ក្រោមការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សេចក្ដីសុខ​សន្ដិភាព​ពេញ​បរិបូរណ៍ និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ និង​បាន​កសាង ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ មាន​សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រឡាយ​បង្ហូរ ទឹក​… ។​ល​។

បច្ចុប្បន្នរាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​រីក​ចំរើន​គួរ​ឱ្យ​កត់សំគាល់ ទាំង​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន មាន​ផ្លូវថ្នល់ អគារ សួនច្បារ និង​មាន​ភ្លើងអគ្គិសនី​បំភ្លឺ នៅ​តាម​ដងផ្លូវ​សឹង​គ្រប់​ទីកន្លែង សណ្ដាប់ធ្នាប់ និង​សន្ដ្ដិ​សុខ​ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ ល្អ​ប្រសើរ ដែល​ញ៉ាំង​ឱ្យ​រាជធានី​ភ្នំពេញ​មានកិត្យានុភាព​លើ​ឆាក​អន្ដរជាតិ ដែល​ទទួលបាន​នូវ​ចំណាត់ថ្នាក់​ល្អ​លើ​ការ​គ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ ។ចំពោះ​បញ្ហា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ នៅ​តែ​មានការ​កកស្ទះ​ដោយ​កន្លែង​ និងដោយពេល ។ ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​បាន​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បាន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ប៉ុន្ដែ​ការ​ដាក់របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​សម្ដេច​មុនី​រ៉េ​ត​ចាប់ ពី​រង្វង់​មូល​ស្ដា​ត​អូ​ឡាំ​ពិ​ក ដល់​រង្វង់​មូល​ផ្សារដើម​.​គ ឃើញ​ថា ការ​កកស្ទះ​ចរាចរណ៍​នៅតែ​មាន និង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ ។

អ្នកដំណើរ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ពេល​មក​ដល់​រង្វង់​មូល​ស្ដា​ត​អូ​ឡាំ​ពិ​ក និងរង្វង់​មូល​ផ្សារ​ដើម​.​គ​ពួក​គាត់​តែង​ធ្វើ​ដំណើរ​បត់​ត្រឡប់​ក្រោយ​វិញ​វាង​របាំង​ថ្ម ជា​ហេតុ​នាំឱ្យ​ការ​កកស្ទះ​កាន់តែ​កើនឡើង ។
ដើម្បី​ចូលរួម​ចំណែក​ក្នុ​ង​ការ​កាត់​បន្ថយការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​តាមបណ្ដោយ​ផ្លូវ​សម្ដេច​មុនី​រ៉េ​ត ចាប់ពី​រង្វង់​មូលស្ដា​ត​អូ​ឡាំ​ពិ​ក​ដល់​រង្វង់​មូល​ផ្សារ​ដើម​.​គ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ គួរ​សិក្សា​ពិចារណា​ឡើង​វិញ តើ​គួរដក​ចេញ​វិញ​នូវ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​សម្ដេចមុនី​រ៉េ​ត​នៅ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន រួច​ដាក់ ជំនួស​វិញ​ដោយ​ភ្លើងស្ដុប និង​កំណាត់​ផ្លូវ​មួយ ចំនួន​ទៀត​អាច​ដាក់​ប៉ូលិស​ចរាចរ​ចាំ​បញ្ជា ចរាចរណ៍​នៅ​ពេល​មានការ​កកស្ទះ​ទើបជា​ការ​ប្រសើរ​ជាង ។

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​រូប ខ្ញុំបាទ​អំពាវនាវ​ដោយ​គោរព​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ មេត្ដា​គោរព​ច្បាប់​ចរាចរណ៍ រក្សា​ភាព​ថ្លៃថ្នូរ​នៅ​ពេល​កើត​មាន​ឧបទ្ទវហេតុ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ បើកបរ​កុំប្រជែង​គ្នា​និង​មានការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក​ពុំមានការ​កកស្ទះ​និង​ប្រកបដោយ​សុវត្ថិភាព​។តាម​ព័ត៌មាន​បន្ថែម​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ ទី​៦ ឧសភា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក អាណត្ដិ​ទី​១ ក្រុមប្រឹក្សា​ខណ្ឌ​ក៏​បាន​លើកយក​សំណូមពរ ប្រជាពលរដ្ឋ​មក​ជំរាប​ជូន​ដល់​អង្គប្រជុំ ដើម្បីឱ្យ​គណៈ​អភិបាល​ខណ្ឌ​រាយការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​ឡើង​វិញ​។

តាម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​វិ​ថីព្រះ​មុនី​រ៉េ​ត​បាន​រអ៊ូរទាំ​ថា កំណាត់​មហាវិថីព្រះ​មុនី​រ៉េ​ត​ចាប់តាំងពី​ស្ថាបនា​របាំង​ខណ្ឌចែកផ្លូវ​ដោយ​ពុំ​ទុក​ឱ្យ​មាន​ផ្លូវ​ឆ្លងកាត់​មក កំណាត់​មហាវិថី​នេះ​តែងតែ​បង្ក​ការ​កកស្ទះចរាចរណ៍​រាល់​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច គឺ​នៅពេល​ដែល​ប្រជាពលរដ្ឋ​ចេញពី​ធ្វើការ ។ ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​យានយន្ដ​លើ​វិ​ថី​ព្រះមុនី​រ៉េ​ត​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​មិនអាច​ឆ្លងកាត់​ទៅ​ឆ្វេង​ដៃ​បាន​ទេ គឺ​ទាល់តែធ្វើ​ដំណើរ​មក​ដល់​ក្បាល​របាំង​ថ្ម​ត្រង់​ចំណុចរង្វង់​មូល​ផ្សារ​ដើម​គរ ទើប​អាច​បត់​ទៅ​ខាងឆ្វេង​ដៃ​បាន​ហើយ​អ្នកដំណើរ​មួយ​ចំនួន​មិនបាន​គោរព​ស្លាក​សញា​ហាម​ការ​បត់​វាង​នោះទេ គឺ​គេ​បត់​ទាំង​បំពាន​ត្រង់​ចំណុច​ក្បាលរបាំង​ថ្ម​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍ ។

ដោយឡែក បើ​អ្នក​ធ្វើ​ដំណើរ​តាម​វិ​ថីព្រះ​មុនី​រ៉េ​ត​ពី​លិចទៅ​កើត​វិញ ក៏​ពុំ​អាច​បត់ ឆ្លង​ទៅ​ឆ្វេង​ដៃ​បាន​ដែរ គឺ​ត្រូវ​បើក​រហូត ដល់​ភ្លើងស្ដុប​អាង​ទឹកអូ​ឡាំ​ពិ​ក​ទើប​អាច​បត់​បាន ដែល​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ។ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា ពួកគាត់​រស់នៅ​តាម​ដង​វិ​ថី​ព្រះ​មុនី​រ៉េ​ត បើ​មិន បើក​វាង​ទេ គឺ​មិន​ងាយ​ដល់​ផ្ទះ​ឡើយ ពីព្រោះស្ថានភាព​រាជធានី​ភ្នំពេញ ឥឡូវនេះ​មានការកកស្ទះ​ចរាចរណ៍​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ចំណុច​ភ្លើងស្ដុប​ខ្លះ​ស្ទះ​រហូត​ដល់​លោត​ភ្លើង​ខៀវ​២ទៅ​៣​ដង ហើយ​នៅ​តែ​មិន​អាច​ធ្វើ​ដំណើរ ឆ្លង​ស្ដុ​ប​រួច​ទៀត ។ ប្រជាពលរដ្ឋ​ក៏​បាន សំណូមពរ​ផង​ដែរ ដល់​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ដ្រី​ជំនាញ​គួរ​ចុះ​សិក្សា​ឡើង​វិញ ឬ បើក​កំណត់​ផ្លូវ​នេះ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ។

វុ​ធ សុ​រ៉​ន អនុ​បណ្ឌិត​វិទ្យាសាស្ដ្រ​នយោបាយ បន្ថែម​ដោយ ជលធា