ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ស៊ើ​ប​អង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​NOTRE-DAME

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ក្រោយ​ការ​ពិនិត្យ​បណ្ដា​ទិន្នន័យ​ពី​ការ​ឆេះ CATHEDRALE NOTRE-DAME DE PARIS ជាទី​តាំង​បូរាណ​បំផុត​មួយ​របស់​បារាំង ពួក​អ្នក​ស៊ើប​អង្កេត​សម្រាប់​ពេល​នេះ​ផ្ដោត​លើ​ការ​ទុស្សេ​ចរន្តអគ្គិសនី ចំណែក​ការ​សង្ស័យ​ពី​ការ​លួច​ដុត​ត្រូវ​បាន​បដិសេធ​។…

ប្រទេស​បារាំង ៖ ក្រោយ​ការ​ពិនិត្យ​បណ្ដា​ទិន្នន័យ​ពី​ការ​ឆេះ CATHEDRALE NOTRE-DAME DE PARIS ជាទី​តាំង​បូរាណ​បំផុត​មួយ​របស់​បារាំង ពួក​អ្នក​ស៊ើប​អង្កេត​សម្រាប់​ពេល​នេះ​ផ្ដោត​លើ​ការ​ទុស្សេ​ចរន្តអគ្គិសនី ចំណែក​ការ​សង្ស័យ​ពី​ការ​លួច​ដុត​ត្រូវ​បាន​បដិសេធ​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១​មេ​សា របស់​កាសែត​បារាំង​LE JOURNAL DE DIMANCHE​។

ការ​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​អស់​មួយ​ផ្នែក​ធំ នៃ​CATHEDRALE NOTRE-DAME DE PARIS បាន​បដិសេធ​ការ​លួច​ដុត​។ ក្រោយ​ស្ដាប់​ការ​រ៉ាយរ៉ាប់​របស់​បណ្ដា​កម្មករ ភ្នាក់ងារ​សន្តិសុខ ស្ថាបត្យករ​និង​សាក្សី​ទាំងឡាយ ប៉ូលិស​នា​ពេល​នេះ​ផ្ដោត​លើ​ការ​ទូ​ស្សេ​ចរន្តអគ្គិសនី​។ គេ​កត់​សម្គាល់ថា​ពុំ​មានការ​ងារ​ផ្សារ​ដែក​ណាមួយ ត្រូវ​បាន​ធ្វើ​នា​ថ្ងៃ​នោះ​ឡើយ និង​ថា​កម្មករ​បាន​ចាកចេញ​អស់ពី​ទីតាំង​នោះ​មុន​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​។

ជា​ជំនួយ​ដល់​ការ​ស្រាវជ្រាវ វី​ដេ​អូ​ជា​ច្រើន​ត្រូវ​បាន​ប្រើ ក្នុង​នោះ​មាន​វី​ដេ​អូ​នៃ​កាមេរ៉ា​ត្រួតពិនិត្យ ព្រមទាំង​វី​ដេ​អូ​នៃ​កាមេរ៉ា​ដែល​ដាក់​នៅ​លើ​ព្រួញ​។

ក្រោយ​ការ​វិភាគ​ទិន្នន័យ​ទាំងនេះ និង​បណ្ដា​រូបភាព​ដែល​ទទួល​បាន​ពី​បណ្ដា​ដ្រូ​ន ចាប់តាំងពី​ថ្ងៃ​ទី​១៥​មេ​សា ជា​ថ្ងៃ​មាន​ភ្លើង​ឆេះ​ទីតាំង​នោះ ពួក​អ្នក​សើ​ុ​ប​អង្កេត​ទីបំផុត​នឹង​ទៅ​ពិនិត្យ​ទីតាំង​ផ្ទាល់ ចាប់ពី​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ទៅ​។ ពួក​គេ​គិត​ថា ការ​ស្រាវជ្រាវ​សំដៅ​កំណត់​មូលហេតុ​នៃ​ភ្លើង​ឆាបឆេះ​ទី​ទាំង​បូរាណ​នោះ នឹង​អាច​ប្រើ​ពេល​ច្រើន​ខែ​។ មាន​មនុស្ស​ច្រើន​ក្រុម​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នោះ​។

ភ្លើង​បាន​ឆាបឆេះ​CATHEDRALE NOTRE-DAME DE PARIS​កាលពី​ថ្ងៃ​ទី​១៥​មេ​សា​។ យោង​តាម​ពួក​អ្នក​ពន្លត់ភ្លើង​ថា​ភ្លើង​ឆេះ​អាច​ទាក់ទិន​នឹង​ការងារ​ជួសជុល​វិមាន​ប្រវត្តិសាស្ត្រ​ដែល​ល្បីល្បាញ​នៅ​អឺរ៉ុប​នោះ​។ ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​មេ​សា​ថា លោក​ចង់​ឲ្យ​CATHEDRALE នោះ​អាច​កសាង​ជា​ថ្មី​រយៈពេល​៥​ឆ្នាំ​។ មានការ​រៃ​អង្គាសប្រាក់​គ្នា​សម្រាប់​ការ​កសាង​វិមាន​នោះ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ