ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​គ្រោះថ្នាក់​ស្លា.ប់​មនុស្ស​ម្នាក់ ប្តី​រត់​បាត់ បន្សល់​ទុក​ប្រពន្ធ​នៅ​កន្លែង​កើតហេតុ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​ឱ្យ​រថយន្ត​បាន​ក្រឡាប់ចាក់​ស្រូវ​ពេញ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ស្ត្រី​ជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​បាន​រង​របួសធ្ងន់ ចំណែកអ្នក​បើកបររថយន្ត​​បាន​រត់គេចខ្លួនប​ាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​ឱ្យ​រថយន្ត​បាន​ក្រឡាប់ចាក់​ស្រូវ​ពេញ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ស្ត្រី​ជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​បាន​រង​របួសធ្ងន់ ចំណែកអ្នក​បើកបររថយន្ត​​បាន​រត់គេចខ្លួនប​ាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៩-១១០ ភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ផ្នែក​សណ្តាប់ធ្នាប់បាន​​ប្រាប់​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-៤៨១៤ បើកបរ​ដោយ​ឈ្មោះ មឿ​ន មុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ជីវភាព ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​រង​របួសធ្ងន់ ក្រោយមក​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក ។

ចំណែក​ភាគី​ខាង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​មាន​ដឹកស្រូវ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៤៩១០ មាន​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ កំពង់ចាម ៤A-០២៣០ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ ឡុ​ន សុ​ភ័​ក្រ អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​ទួល​សាលា ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​រត់គេច​ខ្លួន​បាត់ រីឯ​អ្នក​រួម​ដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ អេ​ង សុខ​រ័​ត្ន អាយុ​១៩​ឆ្នាំ បាន​រង​របួសធ្ងន់ ។

លោក​អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បាន​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​មាន​ដឹកស្រូវ បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​គ្នា បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ ធ្វើ​ឱ្យ​រថយន្ត​ក្រឡាប់ចាក់​ស្រូវ​ពេញ​ថ្នល់ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក ។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ប្រពន្ធ​ដែល​រង​របួសធ្ងន់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​រថយន្ត​យីឌុប​ទៅ​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ