ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​ប៉ង​វាយ​ប៉ុស្តិ៍​ប៉ូលិស​មួយ… ចុង​ក្រោយ​ជន​វាយ​ប្រហារ​ស្លា.ប់​៤​នាក់

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ទូរទស្សន៍​AL ARABIA រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​ មេ​សា​ថា ជន​វាយ​ប្រហារ​​៤​នាក់ បាន​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត ពេល​ពួក​គេ​ប៉ង​វាយប្រហារ​ពុំ​បាន​សម្រេច ប្រឆាំង​ប៉ុស្តិ៍​ប៉ូលិស​នៃ​ខេត្ត​រី​យ៉ា​ដ…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ទូរទស្សន៍​AL ARABIA រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​ មេ​សា​ថា ជន​វាយ​ប្រហារ​​៤​នាក់ បាន​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត ពេល​ពួក​គេ​ប៉ង​វាយប្រហារ​ពុំ​បាន​សម្រេច ប្រឆាំង​ប៉ុស្តិ៍​ប៉ូលិស​នៃ​ខេត្ត​រី​យ៉ា​ដ នា​ភាគ​កណ្ដាល​ប្រទេស​។

ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា ជន​ទាំង​៤​នាក់​នេះ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ប៉ុស្តិ៍​ប៉ូលិស​នៅ​ZOULFI ជាទី​ក្រុង​តូច​មួយ​ស្ថិត​នៅ​ចម្ងាយ​២៥០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​រាជធានី​រី​យ៉ា​ដ​។ តាម​វី​ដេ​អូ​មួយ​គេ​ឃើញ​រថយន្ត​១​គ្រឿង ស្ថិត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​កន្លែង​ដោយ​មាន​ទ្វារ​ចំហ និង​ឃើញ​សាកសព​មនុស្ស​២​នាក់​ដេក​នៅ​លើ​ដី​ក្បែរ​រថយន្ត​នេះ​។ យោង​តាម​ទូរទស្សន៍​AL ARABIA​ថា ពួក​អ្នក​វាយប្រហារ​ប្រដាប់​ដោយ​កាំភ្លើងយន្ត គ្រាប់បែក​និង​ដប​សាំង​។

ពួក​អ៊ិ​ស្លា​ម​និយម​ប្រដាប់​អាវុធ​តែង​ប៉ង​វាយប្រហារ បណ្ដា​ទីតាំង​កងកម្លាំង​សន្តិសុខ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ កាលពី​ឆ្នាំទៅ​មិ​ញ​សមាជិក​ម្នាក់​នៃ​កងកម្លាំង​សន្តិសុខ​និង​ជនជាតិ​បង់​ក្លា​ដែ​សម្នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ នៅ​BOURAIDAH ហើយ​ប៉ូលិស​ម្នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយទៀត​នៅ​ក្រុង​TAEF ភាគ​ខាងលិច​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ