ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី EU

4 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក Jean-Claude Juncker ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អ៊ឺ​រ៉ុ​ប​បាន​និយាយ​ថា​នៅ​តែ​មាន​កង្វល់​ថា​ប្រទេស​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក Jean-Claude Juncker ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អ៊ឺ​រ៉ុ​ប​បាន​និយាយ​ថា​នៅ​តែ​មាន​កង្វល់​ថា​ប្រទេស​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប (EU) ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ដដែល ហើយ​លោក​បាន​ជំរុញ​ដល់​ប្រទេស​អង់គ្លេស​ឲ្យ​ទាញ​អត្ថប្រយោជន៍​ពី​ការ​ពន្យា​ពេល​រយៈពេល​៦​ខែ​ដើម្បី​ធ្វើការ​លើ​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ចាកចេញ ។

លោក​បាន​និយាយ​ថា «​មិន​មាន​នរណា​ដឹង​ថា Brexit នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​យ៉ាងដូចម្តេច​ទេ​។ វា​កំពុង​តែ​បង្កើត​ភាព​មិន​ប្រាកដប្រជា​»​។

បើ​ទោះជា​ការ​ពន្យា​ពេល​ដល់​ថ្ងៃ​ទី​៣១ ខែតុលា មិន​អាច​ផ្តល់​ភាព​ប្រាកដប្រជា​ទាក់ទិន​នឹង​កាលបរិច្ឆេទ និង​វិធី​នៃ​ការ​ចាកចេញ​ឬថា​តើ Brexit អាច​នឹង​កើត​មាន​ឡើង​ឬទេ​ពិតមែន ប្រទេស​អង់គ្លេស​នៅ​តែ​គួរ​ប្រើ​ពេលវេលា​ឲ្យ​បាន​ល្អ ។

លោក Juncker បាន​បន្ថែម​ថា​«​ខ្ញុំ​សង្ឃឹមថា​ប្រទេស​អង់គ្លេស​នឹង​ប្រើ​ពេលវេលា​ឲ្យ​បាន​ល្អ​និង​មិន​ខ្ជះខ្ជាយ​វា​សា​ជា​ថ្មី​ម្តងទៀត​។ ពួក​យើង​មិន​អាច​បន្ត​ពន្យា​ពេល​កាលបរិច្ឆេទ​នៃ​ការ​ចាកចេញ​រហូត​បាន​ទេ​។ ដំណោះស្រាយ​ល្អ​បំផុត​គឺ​ប្រទេស​អង់គ្លេស​ត្រូវ​សម្រេច​លើ​កិច្ចព្រមព្រៀង​ចាកចេញ​មួយ​ក្នុង​កំឡុង​ពេល​ដែល​ត្រូវ​បាន​ព្រមព្រៀង​នេះ​»​។

កិច្ចព្រមព្រៀង​សម្រាប់​ការ​ចាកចេញ​ដែល​អ្នកស្រី​នាយក​រដ្ឋមន្ត្រី Theresa May បាន​ចរចា​ជាមួយនឹង EU ត្រូវ​បាន​បដិសេធ ៣​ដង​មក​ហើយដោយ​សភា​អង់គ្លេស ។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Juncker នឹង​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​នៅ​កិច្ចប្រជុំ G20 ក្នុង​ប្រទេស​កា​ណា​ដា​នា​ខែមិថុនា​ខាង​មុខ​ផង​ដែរ ហើយ​លោក​គិត​ថា​នឹង​មានការ​ចរចា​គ្នា​ច្រើន ។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង EU បាន​ជួបនឹង​បញ្ហា​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ក្រុម​ប្រទេស​នេះ ក៏​ដូច​ជា​គម្រាមកំហែង​ថា​នឹង​ដាក់​បន្ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ