ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ជាប់​ឆ្នោត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដាច់

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ តារា​កំប្លែង​លោក​VOLODYMYR ZELENSKY ដែល​គ្មាន​បទ​ពិសោធន៍​ខាង​នយោបាយ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជុំ​ទី​២ កាលពី​ថ្ងៃ​ទី​២១​មេ​សា បាន​ជាប់​ជា​ប្រធានាធិបតី​ប្រទេស​នោះ​ដោយ​ទទួល​បាន​សំឡេង​យ៉ាងច្រើន ដល់​ទៅ​៧៣%​ទល់​នឹង​២៥%​សម្រាប់​ប្រធានាធិបតី​ចប់​អាណត្តិ​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ​។ លោក​ANTOINE…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ តារា​កំប្លែង​លោក​VOLODYMYR ZELENSKY ដែល​គ្មាន​បទ​ពិសោធន៍​ខាង​នយោបាយ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជុំ​ទី​២ កាលពី​ថ្ងៃ​ទី​២១​មេ​សា បាន​ជាប់​ជា​ប្រធានាធិបតី​ប្រទេស​នោះ​ដោយ​ទទួល​បាន​សំឡេង​យ៉ាងច្រើន ដល់​ទៅ​៧៣%​ទល់​នឹង​២៥%​សម្រាប់​ប្រធានាធិបតី​ចប់​អាណត្តិ​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ​។

លោក​ANTOINE ARJAKOVSKY​ប្រវត្តិវិទូ ជា​អ្នកឯកទេស​ខាង​បញ្ហា​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ពន្យល់​ថា បែប​នេះ​មក​ពី​ពលរដ្ឋ​អ៊ុយ​ក្រែ​ន មានការ​នឿយហត់​ធុញទ្រាន់​ចំពោះ​ការ​កែទម្រង់​ខាង​សេដ្ឋកិច្ច ដែល​ដំណើរការ​ទៅ​មិន​បាន​ល្អ នាំ​ឲ្យ​ប្រជាជន​កាន់តែ​ក្រីក្រ​ទៅ​។ លោក​ថា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញ​ច្បាស់​រួច​ទៅ​ហើយ ពី​ជ័យជម្នះ​របស់​លោក​VOLODYMYR ZELENSKY​។

លោក​បន្ត​ថា​ទោះបី​នា​ទឹក​ចុង​ក្រោយ​នៃ​ការ​ឃោសនាបោះឆ្នោត លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ​ហាក់​មាន​សន្ទុះ​ខ្លាំង​ក៏​ដោយ តែ​វា​នៅ​ពុំ​គ្រប់គ្រាន់​ឡើយ​។ អ្វី​ដែល​មានការ​ផ្លាស់​ប្ដូរ​នោះ ពិសេស​មក​ពី​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ធុញ​ទ្រាន់ ចំពោះ​ការ​កែទម្រង់សេដ្ឋកិច្ច​មិន​ដើរទៅ​មុខ ដូច​ការ​សន្យា​របស់​ប្រធានាធិបតី​ចប់​អាណត្តិ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ​ទៅ​ៗ​។

ពិត​ណាស់​មាន​អំពើ​ពុក​រលួយ​កែ​មិន​ឡើង​នៅ​អ៊ុយ​ក្រែ​ន ហេតុនេះ​ទើប​ធ្វើ​ឲ្យ​លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ​ត្រូវ​ចាញ់ឆ្នោត​ដាច់​ហៅ​មិន​ឮ​បែប​នេះ​។ នៅ​ភាគ​ខាងកើត​ប្រទេស​ពលរដ្ឋ​ដល់​ទៅ​៨៧%​បោះ​ឆ្នោត​ឲ្យ​លោក​VOLODYMYR ZELENSKY​។ ហើយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​វិញ ប្រជា​ជន​៨៥%​បោះ​ឆ្នោត​គាំទ្រ​លោក ZELENSKY​។ លោក ZELENSKY​អះអាង​ថា លោក​នឹង​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​។

នៅ​អ៊ុយ​ក្រែ​ន​ប្រាក់បៀវត្ស​មាន​ទាប​បំផុត​រង្វង់​ពី​៤០០​ទៅ​៥០០​អឺ​រ៉ូ ហើយ​ប្រាក់​សោធន​និវត្តន៍​មាន​ក្នុង​រង្វង់​ពី​១៥០​ទៅ​២០០​អឺ​រ៉ូ​។ បែប​នេះ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បង្ខំ​ចិត្តរក​ការងារ​ច្រើន​ធ្វើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ