ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​​ប្រយោជន៍​​របស់​ផ្លែ​ជម្ពូរដែល​អ្នក​ស្មាន​មិន​ដល់​ឡើយ

4 ឆ្នាំ មុន

ផ្លែ​ជម្ពូរ​ទំនងជា​មិនសូវ​មាន​ច្រើន​ក្នុង​ប្រទេស​យើង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​ក៏​មិនសូវ​មាន​មនុស្ស​ញ៉ាំ​វា​ច្រើន​ដែរ​។ យ៉ាងណាមិញ វា​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ​យើង​តែ​ម្តង​។ ក្រៅពី​ផ្តល់​ឱជា​រស​ឆ្ងាញ់​ពិសេស ផ្លែ​ជម្ពូរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ហើយ​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ទទួលទាន​វា​ចាប់ពី​ពេល​នេះ​ដែរ​៖ ១-ច្រោះ​ជាតិពុល​ក្នុង​ខ្លួន…

ផ្លែ​ជម្ពូរ​ទំនងជា​មិនសូវ​មាន​ច្រើន​ក្នុង​ប្រទេស​យើង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​ក៏​មិនសូវ​មាន​មនុស្ស​ញ៉ាំ​វា​ច្រើន​ដែរ​។ យ៉ាងណាមិញ វា​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ​យើង​តែ​ម្តង​។

ក្រៅពី​ផ្តល់​ឱជា​រស​ឆ្ងាញ់​ពិសេស ផ្លែ​ជម្ពូរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ហើយ​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ទទួលទាន​វា​ចាប់ពី​ពេល​នេះ​ដែរ​៖

១-ច្រោះ​ជាតិពុល​ក្នុង​ខ្លួន ៖ ដោយសារ​តែ​ផ្លែ​ជម្ពូរ​មាន​សមត្ថភាព​បញ្ចុះ​ទឹកនោម​បាន​តិចតួច ដូច្នេះ​វា​នឹង​ចូលរួម​ក្នុង​ការ​បញ្ចេញ​ចោល​នូវ​សារធាតុពុល និង​កាក​សំណល់​ចេញពី​រាង​កាយ​បាន​។ តាម​រយៈ​ការ​បង្កើន​ចំនួន​ទឹកនោម តម្រងនោម​នឹង​កាន់តែ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម​បាន​កាន់តែ​លឿន​។

២-ជំរុញ​ដល់​ចលនា​ទៀងទាត់​របស់​ពោះវៀន ៖ ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ទៀងទាត់​នឹង​ជួយ​បង្ការ​ការ​ទល់លាមក​បាន ដោយសារ​តែ​សម្បូរ​ជាតិ​សរសៃ​។ អ្នកជំនាញ​និយាយ​ថា ការ​បញ្ចូល​អាហារ​សម្បូរ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ដូច​ជា ផ្លែ​ជម្ពូរ​នេះ ក៏​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​ដែរ​។

៣-ថែរក្សា​សុខភាព​បេះដូង ៖ ប្រព័ន្ធ​រំលាយ​អាហារ​មិន​ត្រឹមតែ​ជា​សរីរាង្គ​តែ​មួយ​គត់​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ជាតិ​សរសៃ​ក្នុង​ផ្លែ​ច​ម្ពូ​រ​ទេ តែ​ក៏​ជំរុញ​ដល់​របត់​ឈាម​រត់​ដែរ​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ជម្ពូ​នឹង​ជួយ​ច្រោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​មួយ​ចំនួន​ចេញពី​អាហារ​ដែល​អ្នក​ញ៉ាំ ដូច្នេះ​សរសៃឈាម​នឹង​ស្អាត​ល្អ សម្រាប់​ថែរក្សា​បេះដូង​កុំ​ឲ្យ​ងាយ​កើត​ជំងឺ​។

៤-ផ្តល់​ជាតិ​ប៉ូ​តា​ស្យូ​ម ៖ ប៉ូ​តា​ស្យូ​ម​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន តាម​រយៈ​បន្ធូរ​ដល់​ជញ្ជាំង​សរសៃឈាម និង​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ​។ ក្រៅពី​នេះ ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​ធម្មតា​របស់​សាច់ដុំ​។ យើង​អាច​ទទួល​បាន​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​ស្រួល​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ជា​អាហារ​សម្រន់​។

៥-ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ តាម​ការ​សិក្សា​បាន​ឲ្យ​រ​ដឹង​ថា សារធាតុ Jambosine ក្នុង​ផ្លែ​ជម្ពូរ ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​សម្របសម្រួល​ដល់​កា​រប​ម្លែ​ង​ជាតិ​អាមីដុង​ទៅ​ជា​ស្ករ​បាន ដែល​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ជា​ពិសេស​ក្រោយ​ពេលបាយ​រួច អាច​ការពារ​កុំ​ឲ្យ​ឡើង​ជាង​ស្ករ​ក្នុង​ឈាម​បាន​។

៦-ទប់ស្កាត់​ការ​បង្ក​រោគ និង​ជំងឺ ៖ ជីវជាតិ​មួយ​ក្នុង​ចំណោម​ជីវជាតិ​ជា​ច្រើន​ក្នុង​ផ្លែ​ជម្ពូរ​គឺ​វីតាមីន C ដែល​វា​មាន​លក្ខណៈសម្បត្តិ​ល្អ​បំផុត​ក្នុង​ការ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។

៧-ជួយ​ឲ្យ​ស្បែក​មើលទៅ​នៅ​ក្មេង ៖ សព្វ​ថ្ងៃនេះ​មាន​ផលិតផល​ថែរក្សា​សម្រស់ ឬ​ទប់ស្កាត់​ភាព​ចាស់​ជា​ច្រើន​ដែល​លក់​តាម​ទី​ផ្សាយ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារធាតុ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ ព្រោះ​វា​ជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ការ​សំយោគ​កូ​ឡា​ជែ​ន​សម្រាប់​ថែរក្សា​ស្បែក​កុំ​ឲ្យ​ជ្រីវជ្រួញ​។ មាន​ន័យ​ថា ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ដែល​សម្បូរ​វីតាមីន C មាន​តម្លៃ​ថោក​ហើយ​អាច​ធ្វើ​ឲ្យ​សម្រស់​កាន់តែ​នៅ​ក្មេង​ថែម​ទៀត​។

៨-បញ្ឈប់​ជំងឺមហារីក ៖ វីតាមីន C ពិត​ចា​អង់​ទី​អុក​ស៊ី​ដង់​ដែល​ខ្លាំងក្លា​បំផុត ព្រោះ​វា​អាច​បន្សាប ឬ​កម្ចាត់​រ៉ា​ឌី​កាល​សេរី​បាន​មុន​ពេល​វា​បង្ក​ជា​បញ្ហា​ក្នុង​ខ្លួន ជា​ពិសេស​មហារីក​តែ​ម្តង​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​នេះ​ហើយ​គឺជា​ហេតុផល​ដែល​វីតាមីន C ក្នុង​ផ្លែ​ជម្ពូរ​ជួយ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​មហារីក​បាន កាលណា​ទទួលទាន​វា​ជា​ប្រចាំ​៕ (ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ