ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហី​អ្នក​ណា​នេះ​…​បោះ​ប្រាក់​យន់ស្មើ​ជាង​១​ពាន់​ដុល្លារ​​​​ឱ្យ​សត្វ​ក​វែង

4 ឆ្នាំ មុន

តាម​ប្រភព​​ពី Shanghaiistបានឱ្យ​ដឹង​ថា សួនសត្វ​នៅ​ក្នុង​ខេត្ត Yunnan កំពុង​តែ​រកមុខ​អ្នក​ដែល​យក​លុយ​មក​ឱ្យ​សត្វ​ក​វែង​ស៊ី​ ។ ទឹកប្រាក់​ដែល​គេ​ឃើញ​នៅ​ក្នុង​ទ្រុង​របស់​សត្វ​ក​វែង គឺ​មាន​លើស​ពី១០០០០​យាន់​​ចិន ដែល​ស្មើនឹង១៥០០​ដុល្លារ​អា​មេ​រិ​ក​។ កាលពី​ព្រឹក​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ…

តាម​ប្រភព​​ពី Shanghaiistបានឱ្យ​ដឹង​ថា សួនសត្វ​នៅ​ក្នុង​ខេត្ត Yunnan កំពុង​តែ​រកមុខ​អ្នក​ដែល​យក​លុយ​មក​ឱ្យ​សត្វ​ក​វែង​ស៊ី​ ។ ទឹកប្រាក់​ដែល​គេ​ឃើញ​នៅ​ក្នុង​ទ្រុង​របស់​សត្វ​ក​វែង គឺ​មាន​លើស​ពី១០០០០​យាន់​​ចិន ដែល​ស្មើនឹង១៥០០​ដុល្លារ​អា​មេ​រិ​ក​។

កាលពី​ព្រឹក​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ កម្មករ​នៅ​ក្នុង​ឧទ្យាន​សត្វព្រៃ Yunnan បាន​រក​ឃើញ​ក្រដាសប្រាក់​ជា​ច្រើន​នៅ​លើ​ដី​ក្នុង​ទ្រុង​របស់​សត្វ​ក​វែង​។ ក្រោយ​ពី​រើស​យក​មក​រាប់ ទើប​ដឹង​ថា ​វា​មាន​ចំនួន​ដល់​ទៅ១​ម៉ឺន​យាន់​។

តាម​កាមេរ៉ា​សុវត្ថិភាព គេ​មិន​បានឃើញ​ស្រមោល​នរណា​ម្នាក់ ​យក​លុយ​មក​ជ្រុះ​នៅ​ទី​នេះ​ទេ ហើយ​ក៏​មក​ដល់​ពេល​នេះ ក៏​គ្មាន​នរណា​ម្នាក់​មក​សុំ​យក​ក្រដាសប្រាក់​នោះ​ទៅ​វិញ​ដែរ​។ គេ​ចាត់​ទុក​ថា​ ម្នាក់​ដែល​យក​លុយ​មក​ចោល​នោះ គឺជា​មនុស្ស​ដែល​មាន​លុយ​ច្រើន​ជ្រុល ហើយ​ត្រូវការ​ជះ​ចោល​ខ្លះ​ ដើម្បី​ឱ្យ​ធូរចិត្ត​។

បើ​ទោះបីជា​លុយ​មាន​ចំនួន​ច្រើន​ក៏​ដោយ តែ​វា​ខុស​នឹង​ច្បាប់​របស់​សួនសត្វ ព្រោះតែ​គេ​ហាម​មិន​ឱ្យ​បញ្ចុក​សត្វ​ក្នុង​នោះ ក្រៅពី​ចំណី​របស់​សួនសត្វ​ឡើយ ​៕

អត្ថបទសរសេរ ដោយ