ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​មកពេល​នេះ អ្នក​ស្លា.ប់​កើន​ដល់​២៩០​នាក់ ក្រោយវាយប្រហារ​បង្ហូរឈាម​ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២១ ​មេ​សា ជួប​ប្រទះ​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​នា​ឱកាស​បុណ្យ​PAQUES​របស់​កាតូលិក​។ នោះ​ជា​រលក​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​មានការ​សម្រ​បសម្រួល​គ្នា ប្រឆាំង​បណ្ដា​សណ្ឋាគារ​ទំនើប​ៗ ព្រមទាំង​បណ្ដា​ព្រះ​វិហារ​កាតូលិក ចំ​ថ្ងៃ​មាន​មនុស្ស​ច្រើន​កុះករ​ក្នុង​ព្រះ​វិហារ​ទាំងនេះ ពេល​បុណ្យ​PAQUES​ជា​បុណ្យ​ពិសេស​មួយ​របស់​កាតូលិក…

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២១ ​មេ​សា ជួប​ប្រទះ​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​នា​ឱកាស​បុណ្យ​PAQUES​របស់​កាតូលិក​។ នោះ​ជា​រលក​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​មានការ​សម្រ​បសម្រួល​គ្នា ប្រឆាំង​បណ្ដា​សណ្ឋាគារ​ទំនើប​ៗ ព្រមទាំង​បណ្ដា​ព្រះ​វិហារ​កាតូលិក ចំ​ថ្ងៃ​មាន​មនុស្ស​ច្រើន​កុះករ​ក្នុង​ព្រះ​វិហារ​ទាំងនេះ ពេល​បុណ្យ​PAQUES​ជា​បុណ្យ​ពិសេស​មួយ​របស់​កាតូលិក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​២៩០​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ជា​ច្រើន​សិប​នាក់ នាំ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​។

ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំងនោះ​នៅឡើយ ប៉ុន្តែ​អាជ្ញាធរ បាន​ចាប់ខ្លួន​មនុស្ស​១៣​នាក់​ហើយ​ត្រួតពិនិត្យ លើ​បណ្ដា​ទំនាក់​ទំំ​ន​ង​របស់​ពួក​គេ​ជាមួយ​បរទេស​។

ការ​វាយប្រហារ​កើត​មាន​ក្នុង​សណ្ឋាគារ​៥​និង​ព្រះ​វិហារ​កាតូលិក​៣ ពេល​កំពុង​មានការ​សូត្រធម៌​ក្នុង​បុណ្យ​PAQUES​។ ការ​វាយប្រហារ​ទាំងនេះ​កើត​មាននៅ​តាម​កន្លែង​ជា​ច្រើន​នៃ​ប្រទេស​ស្រី​លង្កា ដែល​ខាន​ជួប​ប្រទះ​នឹង​ការ​វាយប្រហារ បង្ហូរឈាម​មានការ​សម្របសម្រួល​គ្នា​បែប​នេះ ចាប់តាំងពី​បញ្ចប់សង្គ្រាម​ស៊ីវិល​កាលពី​១០​ឆ្នាំ​មុន​មក​។ មានការ​ផ្ទុះ​៦​កើត​មាន​នា​ពេល​ព្រឹក ហើយ​ការ​ផ្ទុះ​២​ទៀត​កើត​មាន​២​ម៉ោង​បន្ទាប់​ពី​នោះ​។ ការ​វាយប្រហារ​ទាំងនេះ​ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ជាង​៥០០​នាក់​ទៀត​រង​របួស​។ យោង​តាម​សាក្សី​ទាំងឡាយ​ថា ក្នុង​ចំណោម​ការ​ផ្ទុះ មានការ​ផ្ទុះ​យ៉ាងតិច​២​បង្ក​ឡើង​ដោយ​ជន​អត្តឃាត​។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក​RANIL WICKREMESINGHE​ថ្លែង​ថា មនុស្ស​១៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។ រហូត​មក​ទល់​ពេល​នេះ​យើង​ពុំ​ទាន់​លើក​ពី​ឈ្មោះ​របស់​ពួក​គេ​នៅឡើយ ប៉ុន្តែ​ពួក​អ្នក​ស៊ើ​ប​អង្កេត​កំពុង​តែ​ស្រាវជ្រាវ ចង់​ដឹង​ពី​ទំនាក់ទំនង​ជាយថាហេតុ​ទាំងឡាយ​របស់​ពួក​គេ​ជាមួយ​បរទេស​។ ម្យ៉ាងវិញទៀត​លោក​ទទួលស្គាល់​ថា មាន​ព័ត៌មាន​នានា​ដែល​ជា​កម្មវត្ថុ​នៃ​ការ​សើ​ុ​ប​អង្កេត​លើ​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​។

ប្រមុខ​ប៉ូលិស​ជាតិ​ស្រី​លង្កា លោក​PUJUTH JAYASUNDARA កាលពី​១០​ថ្ងៃមុន​ធ្លាប់​បាន​ចេញ​ការ​ព្រមាន ផ្អែក​លើ​ព័ត៌មាន​នានា​នៃ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​បរទេស​ថា ចលនា​អ៊ិ​ស្លា​ម​មួយ គឺ​ក្រុម​NTJ​មាន​គម្រោង​វាយប្រហារ​ភេរវកម្ម​អត្តឃាត ប្រឆាំង​ព្រះ​វិហារ​កាតូលិក​សំខាន់​ៗ ព្រមទាំង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ក្រុង​កូ​ឡុំ​បូ​។ ក្រុម​NTJ(NATIONAL THOWEETH JAMA’ATH) កាលពី​ឆ្នាំទៅ​មិ​ញ​បាន​ឲ្យ​ដឹង​ពី​ការ​ទាក់ទិន​របស់​ខ្លួន​ជាមួយ​អំពើ​វាយ​បំផ្លាញ​ព្រះពុទ្ធ​បដិមា​ទាំងឡាយ​។

វី​ដេ​អូ​ថត​ក្នុង​ព្រះ​វិហារ​មួយ ក្នុង​ចំណោម​ព្រះ​វិហារ​រង​ការ​វាយប្រហារ បង្ហាញ​សាកសព​មនុស្ស​ជា​ច្រើន​នៅ​រដូករណែល​ជាមួយ​កម្ទេច​បាក់បែក លើ​ដី​ដែល​ដិតដាម​ដោយ​ឈាម​។ ជញ្ជាំង​នានា​មាន​ស្នាម​អំបែង​គ្រាប់បែក ដែល​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ក៏​ធ្វើ​ឲ្យ​ដំបូល​ព្រះ​វិហារ​រង​ការ​ខូចខាត​អស់​មើលឃើញ​មេឃ​៕ ប្រភព​វីដេអូ ៖BD.Android Bangla

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ