ប្រកាសតែងតាំង និងផ្ទេភារកិច្ចមន្ត្រីចំនួន៤៤រូប ជាអភិបាល អភិបាលរងខណ្ឌទាំង១៤ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមន ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចទៅបម្រើ ការងារនៅសាលារាជធានីភ្នំពេញ ។ លោក ធឹម សំអាន អភិបាលរងខណ្ឌខណ្ឌចំការមន ត្រូវបានតែងតាំងជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌខណ្ឌពោធិសែនជ័យ ត្រូវបានតែងតាំងជាអភិបាលខណ្ឌកំបូល ដែលខណ្ឌទាំងពីរនេះ ទើបនឹងបំបែកកាលពីពេលកន្លងទៅ។

ពិធីប្រកាសតែងតាំងនេះ ធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការប្រកាសតែងតាំងអភិបាលរង នាយករដ្ឋបាលខណ្ឌ និងមន្ត្រីសរុបចំនួន៤៤រូបផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


































ចែករំលែកព័តមាននេះ