ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់ដៃ​ចិន​ចុះ​កិច្ចព្រមព្រៀង​ពិសេស​១

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ការិយាល័យ​ទទួល​បន្ទុក​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​គណៈកម្មាធិកា​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​អាកាសយានដ្ឋាន Zhengzhou (ZAEZ) របស់​ប្រទេស​ចិន​ក្នុង​ចុងខែ​នេះ ។ លោក Kanit…

ប្រទេស​ថៃ​៖ ការិយាល័យ​ទទួល​បន្ទុក​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​គណៈកម្មាធិកា​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​អាកាសយានដ្ឋាន Zhengzhou (ZAEZ) របស់​ប្រទេស​ចិន​ក្នុង​ចុងខែ​នេះ ។

លោក Kanit Sangsubhan ដែល​ជា​អគ្គលេខាធិការ​ការិយាល័យ EEC បាន​និយាយ​ថា ការ​ចាប់​ដៃគូ​យុទ្ធសាស្ត្រ​នេះ​មិន​ត្រឹមតែ​ជួយ​លើក​ស្ទួយ​ដល់​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំង​ពីរ​ទេ តែ​វា​ក៏​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ប្រមាណ​២%​ផង​ដែរ​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២០ ទៅ ។

ZAEZ គឺជា​តំបន់​សេដ្ឋកិច្ច​ប្រចាំ​អាកាសយានដ្ឋាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជុំវិញ​អាកាសយានដ្ឋាន Zhengzhou Xinzheng ។ គម្រោង​នេះ​គឺជា​តំបន​សេដ្ឋកិច្ច​អាកាសយានដ្ឋាន​ថ្នាក់​ជាតិ​សាកល្បង​ទី​មួយ​របស់​ប្រទេស​ចិន ។ តំបន់​នេះ​បង្រួម​វិស័យ​អាកាសចរណ៍ ផ្លូវ​រថភ្លើង​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ឆ្លង​ក្រុង និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ផ្សេង​ៗ​ផង​ដែរ ។ វា​មាន​ស្តង់ដារ​អន្តរជាតិ​ដែល​មាន​គោលដៅ​បង្កើត​តំបន់​ផលិតកម្ម​ទំនើប​ដែល​មាន​ច្រក​ចេញចូល​វៃឆ្លាត សេដ្ឋកិច្ច​ផ្លូវអាកាស និង​ទីក្រុង​អាកាស​ផង​ដែរ ។

ទីក្រុង​អាកាស​គឺជា​ទីក្រុង​ដែល​ត្រូវ​បាន​សាងសង់​ជុំវិញ​អាកាសយានដ្ឋាន​ដើម្បី​ត​ភ្ជាប់​អ្នក​ផ្គត់ផ្គង់ ផលិតករ អ្នក​ចែកចាយ និង​អាជីវករ​ជាមួយនឹង​អតិថិជន​និង​ទីផ្សារ​ដែល​នៅ​ឆ្ងាយ ។

លោក​ឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak របស់​ប្រទេស​ថៃ​នឹង​ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់ ZAEC និង​ដឹកនាំ​កិច្ចប្រជុំ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង EEC និង ZAEC ក្នុង​កំឡុង​ពេល​ថ្ងៃ​ទី ២៧ ទៅ ២៩ ខែមេសា ខាង​មុខ​នេះ​ផង​ដែរ ។

លោក Kanit បាន​បន្ត​ថា អនុស្សា​រណៈ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​ពីរ​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្លាស់​ប្តូរ​ព​ត៌​មាន និង​ចែករំលែក​បទ​ពិសោធន៍​ទាក់ទិន​នឹង​ការ​អភិវឌ្ឍន៍​ទីក្រុង​អាកាស ។

ភាគី​ទាំង​ពីរ​ក៏​នឹង​បន្ត​លើកតម្កើង​វិស័យ​ភាព​ត​ភ្ជាប់​ផ្លូវអាកាស និង​ការ​បង្រួបបង្រួម​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​រវាង EEC និង ZAEZ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ