ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្ក្រា​ន្ត​ថៃ​ឆ្នាំ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​តិច​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន

តាម​ប្រភព​ពីBangkok Post បានឱ្យ​ដឹង​ថា ស​ង្ក្រា​ន្ត​នៅ​ប្រទេស​ថៃ​ឆ្នាំ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មានមនុស្ស្​ស្លាប់និង​រង​របួសមាន​ចំនួន​តិច ក្នុងអំឡុងពេល​យុទ្ធនាការ​សុវត្ថិភាព​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ ដែល​បាន​គិត​បិទ​ត្រឹម​កាលពី​យប់​ថ្ងៃ​ពុធកន្លងមក​ ​។ អ្វី​ដែល​គេ​ហៅ​ថា ​ថ្ងៃ​គ្រោះថ្នាក់​ចំនួន​ប្រាំពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១…

តាម​ប្រភព​ពីBangkok Post បានឱ្យ​ដឹង​ថា ស​ង្ក្រា​ន្ត​នៅ​ប្រទេស​ថៃ​ឆ្នាំ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មានមនុស្ស្​ស្លាប់និង​រង​របួសមាន​ចំនួន​តិច ក្នុងអំឡុងពេល​យុទ្ធនាការ​សុវត្ថិភាព​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ ដែល​បាន​គិត​បិទ​ត្រឹម​កាលពី​យប់​ថ្ងៃ​ពុធកន្លងមក​ ​។

អ្វី​ដែល​គេ​ហៅ​ថា ​ថ្ងៃ​គ្រោះថ្នាក់​ចំនួន​ប្រាំពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១ ខែមេសា ដល់​ថ្ងៃ​ពុធ ​មាន​ចំនួន៣៣៣៨​ករណី ដែល​បាន​រាយការណ៍​ថា ​មានការ​ថយ​ចុះ១០% ក្នុង​យុទ្ធនាការ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​។ មាន​អ្នក​ស្លាប់​លើ​ផ្លូវ​ចំនួន ៣៨៦​នាក់ (​ថយ​ចុះ ៧.៧%) និង​មនុស្ស​ចំនួន ៣៤៤៤​នាក់​រង​របួស (​ថយ​ចុះ ១១.៧%) ។

តួលេខ​នេះ ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​តម្រង់​ទិស​សុវត្ថិភាព​ចរាចរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ។ ខេត្ត Lop Buri និង Udon Thani មាន​កំណត់​ត្រា​ការ​ស្លាប់​ច្រើន​បំផុត​ ដោយ​មាន១៥​នាក់​រៀង​ៗ​ខ្លួនខណៈ​​​ដែល​ខេត្ត Krabi, Phangnga, Sukhothai និង Ang Thong មិន​មាន​ករណី​ស្លាប់​ទាល់តែ​សោះ​ ។

ខេត្ត Chiang Mai និង Nakhon Si Thammarat មាន​គ្រោះថ្នាក់​ចំនួន១២៨​ដង​រៀង​ៗ​ខ្លួន ដែល​ធ្វើ​ឱ្យ​ខេត្ត​ទាំង​ពីរ​នេះ ​នាំមុខ​គេ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ​។ ខេត្ត​នៅ​ភាគ​ខាងត្បូង ក៏​មាន​ចំនួន​នាំមុខ​គេ​ខាង​នេះ​ដែរ ដោយ​មាន​ករណី​របួស​ដល់​ទៅ១៣៦​ករណី​ ។

អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Suthee Boonmak បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថា អ្នកបើកបរ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​និង​មិន​អើពើ​នឹង​ការ​កំណត់​ល្បឿន​ឬ​បើកបរ​ប្រឆាំង​នឹង​ចរាចរណ៍ នឹង​ជា​គោលដៅ​សំខាន់​សម្រាប់​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​រក្សា​តួរ​លេខ​ចុះ​ទាប​នា​ពេល​អនាគត​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Kongcheep Tantravanich បាន​មាន​ប្រសាសន៍​ថា ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon នឹង​ស្នើ​សុំ​ឱ្យ​ប៉ូ​លី​ស​ថៃ​ពិចារណា ពី​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ សម្រាប់​អ្នក​រំលោភ​បំពាន​ចរាចរណ៍​នៅ​ក្នុង​វិធាន​ការណ៍ ដែល​តឹងតែង ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ និង​របួស​ ។

អត្ថបទសរសេរ ដោយ