ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​២

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នារី​ម្នាក់​បើកបរ​ម៉ូតូ​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​រួច​ក៏​បាន​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​មក​ពីក្រោយ​ក៏​កិន បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២១ មេ​សា ២០១៩ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២…

ខេត្តតាកែវ ៖ នារី​ម្នាក់​បើកបរ​ម៉ូតូ​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​រួច​ក៏​បាន​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​មក​ពីក្រោយ​ក៏​កិន បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២១ មេ​សា ២០១៩ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០ ចំណុច​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។

តាម​ប្រភព​ពី​ប៉ូលិស​ចរាចរណ៍​ស្រុក​បាទី​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហ៊ែ​ល ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ ១HI-៥២១៦ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ បាន​បើក​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ក៏​ទាក់​ដៃចង្កូត​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល គាប់​ជួន​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បាន​មក​ដល់​ក៏​កិន​នារី​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​បាទី​បាន​ចុះ​ដល់​វាស់វែង និង​ធ្វើ​កំណត់ហេតុ ព្រមទាំង​នាំ​យក​ទាំង​ម៉ូតូ​ជន​រង​គ្រោះ​និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​នីតិវិធី ។ ចំណែក​សព​នារី​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ