ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិហារ​គ្រឹ​ស្ត​៣ និង​សណ្ឋាគារ​៤ រង​ការ​វាយប្រហារ​ស្លា.ប់​១៥៨​នាក់

5 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​នា​ថ្ងៃ​ទី​២១​មេ​សា កើត​មានការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ ប្រឆាំង​សណ្ឋាគារ​ដឺ​លុ​ច​៤​ និង​ព្រះ​វិហារ​គ្រឹ​ស្ត​៣ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥៨​នាក់​ក្នុង​នោះ​មាន​ជនបរទេស​៣៥​នាក់ និង​របួស​ច្រើន​រយ​នាក់ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។…

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​នា​ថ្ងៃ​ទី​២១​មេ​សា កើត​មានការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ ប្រឆាំង​សណ្ឋាគារ​ដឺ​លុ​ច​៤​ និង​ព្រះ​វិហារ​គ្រឹ​ស្ត​៣ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥៨​នាក់​ក្នុង​នោះ​មាន​ជនបរទេស​៣៥​នាក់ និង​របួស​ច្រើន​រយ​នាក់ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ការ​វាយប្រហារ​ទាំងនោះ​សំដៅលើ​សណ្ឋាគារ​ទំនើប​៤​និង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នៃ​រដ្ឋធានី​កូ​ឡ​ឡុំ​បូ ព្រម​ទាំង​ព្រះ​វិហារ​គ្រឹ​ស្ត​២​ទៀត ដោយ​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ជាប់មាត់​សមុទ្រ​NEGOMBO​ភាគ​ខាងជើង​ក្រុង​កូ​ឡុំ​បូ​និង​ព្រះ​វិហារ​មួយទៀត​ស្ថិត​នៅ​ទីក្រុង​BATTICALOA​តំបន់​ភាគ​ខាងកើត​ប្រទេស​។

នៅ​ក្រុង​កូ​ឡុំ​បូ​សណ្ឋាគារ​ទំនើប​៣​និង​ព្រះ​វិហារ​គ្រឹ​ស្ត​SAINT ANTHONY​រង​ការ​វាយប្រហារ​នា​ពេល​ព្រឹក ហើយ​សណ្ឋាគារ​មួយ​ឈ្មោះ​សណ្ឋាគារ​DEHIWAKA​នា​ជាយក្រុង​កូ​ឡុំ​បូ​ភាគ​ខាងត្បូង​រង​ការ​វាយប្រហារ​នា​វេលា​រសៀល​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​និយាយ​ថា មនុស្ស​យ៉ាងតិច​១៦០​នាក់​ដែល​រង​របួស ក្នុង​ការ​ផ្ទុះ​នៅ​ក្នុង​ព្រះ​វិហារ​SAINT ANTHONY​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាតិ​ក្រុង​កូ​ឡុំ​បូ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់ ក្នុង​សណ្ឋាគារ​CINNAMON GRAND HOTEL​ក្រុង​កូ​ឡុំ​បូ ស្ថិត​នៅ​ជិត​និវេសនដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សណ្ឋាគារ​នោះ​បញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាន​ក្នុង​ភោជនីយដ្ឋាន​មួយ​។ ចំ​ណែ​គ​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មន្ទីរពេទ្យ​ក្រុង​អះអាង​ថា មនុស្ស​៣០០​នាក់​រង​របួស​។

នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​លោក​RANIL WICKREMMESINGHE បាន​បរិហារ​ថា នោះ​ជា​ការ​វាយ​ប្រហារ​ដ៏​កំសាក​។ ខ្ញុំ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រហារ​ដ៏​កំសាក​ទាំងនេះ​មក​លើ​ប្រជាជន​យើង​។ ខ្ញុំ​អំពាវនាវ​ដល់​ពលរដ្ឋ​ស្រី​លង្កា​ទាំងអស់​ឲ្យ​នៅ​តែ​រួបរួម​គ្នា​និង​កាន់តែ​ខ្លាំង​ថែម​ទៀត ក្នុង​កាលៈទេសៈ​នៃ​សោកនាដកម្ម​នេះ​។ លោក​បន្ត​ថា​រដ្ឋាភិបាល​នឹង​ចាត់​ ​វិធានការ​បន្ទាន់​នានា​ដើម្បី​កម្ទេច​ពួក​ភេរវ​ករ​។
ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត ពេល​ប្រារព្ធ​ពិធី​សូត្រធម៌ រដូវ​បុណ្យ​PAQUES​គ្រឹ​ស្ត ជា​បុណ្យ​សំខាន់​មួយ​នៃ​សាសនា​គ្រឹ​ស្ត​។

ការ​វាយប្រហារ​ទាំងនេះ​នៅ​ពុំ​ទាន់​មាន​អ្នក​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ប៉ុន្តែ​ប្រមុខ​ប៉ូលិស​ជាតិ ធ្លាប់​បាន​ព្រមាន​កាលពី​១០​ថ្ងៃមុន​នេះ​ថា ចលនា​អ៊ិ​ស្លា​ម​និយម​NTJ មាន​គម្រោង​វាយប្រហារ ប្រឆាំង​បណ្ដា​ទីតាំង​សាសនា​កាតូលិក​។ កាលពី​ឆ្នាំទៅ​មិ​ញ​ចលនា​នោះ​ធ្លាប់​បាន​ប្រកាស​ទទួលខុសត្រូវ លើ​ការ​វាយ​ប្រហារ ប្រឆាំង​ទីតាំង​ព្រះពុទ្ធ​សាសនា​នានា​ក្នុង​ប្រទេស​នេះ ដែល​មាន អ្នក​កាន់​ព្រះពុទ្ធ​សាសនា កាតូលិក ហិណ្ឌូ​និង​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ