ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សម្លា.ប់​បុរស​ម្នាក់​យ៉ាង​សាហា.វ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​កាំបិត​កាប់​ពីក្រោយ​ជិត​ដាច់​ក បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​តាម​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​។ ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​កាំបិត​កាប់​ពីក្រោយ​ជិត​ដាច់​ក បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​តាម​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ​។ ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​វត្ត​ស្វាយ​ធំ ក្នុងភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ព្រឿ​ន ហូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង មាន​ប្រពន្ធ​ឈ្មោះ ប៉ិក ថា​ច អាយុ​២៩​ឆ្នាំ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ ក្រុម​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​បំផុត ទោះបីជា​ជន​ដៃដល់​ជា​ឃាតករ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ក៏​ដោយ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​ថា ជា​ករណី​ប្លន់ ឬ​ជា​ករណី​គំនុំ​អ្វី​នោះ​ទេ ព្រោះ​កំពុង​តែ​ស្រាវជ្រាវ ហើយ​វាំងនន​ខ្មៅ​នឹង​ត្រូវ​បើក​នៅ​ពេល​ក្រោយ​ជាក់​ជា​ពុំខាន​ឡើយ​។

បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​ការិយាល័យ​នគរបាល​ប​ច្ចេស​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ត្រូវ​គេ​សម្លាប់ ហើយ​ទំលាក់​ចុះ​ពី​ក្នុង​រថយន្ត​នៅ​វេលា​យប់ ព្រោះ​ដោយសារ​តែ​ឃើញ​កន្លែង​ខាងលើ​អត់​សូវ​មាន​អ្នក​ធ្វើ​ដំណើរ ហើយ​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា សង្ស័យ​មក​ពី​ផឹកស៊ី​ជាមួយ​គ្នា​ផង​ក៏​មិនដឹង និង​ប្រហែលជា​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​ពី​មុន​មក​ក៏​ថា​បាន ទើប​ហ៊ាន​ធ្វើ​ដូច្នេះ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ