ខេត្តសៀមរាប ៖ បុរសជាប្តីចុងបានយកកាំបិតផ្គាក់អត់ដងមកកាប់ទៅលើប្រពន្ធយ៉ាងព្រៃផ្សៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកបុរសជាប្តីចុងបានយកក្រមាពណ៌ក្រហមមកចង.កសម្លាប់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិរហូតដល់សមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី៤ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឱ្យដឹងថា ជនសង្ស័យជាប្តីចុងឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សឿម ចេត អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងបន្តថា មូលហេតុបណ្តាលមកពីជនសង្ស័យជាប្តីចុងស្រវឹងស្រា ហើយទាស់ពាក្យសម្តីគ្នា បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ស្រាប់តែជនសង្ស័យជាប្តីចុងបានយកកាំបិតផ្គាក់អត់ដងមកកាប់ជាច្រើនកាំបិតទៅលើផ្ទៃមុខប្រពន្ធ និងចំកែងដៃខាងស្តាំ កដៃខាងស្តាំ និងចង្អុលដៃខាងធ្វេង បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម ។ ចំណែកជនសង្ស័យជាប្តីចុងបានយកក្រមាមកចង.កសម្លាប់ខ្លួនឯងផងដែរ ។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់សពប្តីប្រពន្ធទាំង២នាក់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ហើយ៕
ចែករំលែកព័តមាននេះ