ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​៨​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១៤​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​៨​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១៤​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១២​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៨​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​តូច​២​នាក់​, យាន​ផ្សេង​ៗ២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​២​នាក់​, រថយន្ត​តូច​និង​យាន​ផ្សេង​ៗ១​លើក​ស្លាប់​២​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​ ,​រថយន្ត​តូច​៨​គ្រឿង​,​យាន​ផ្សេង​ៗ២​លើក ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៨​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​៤១​នាក់​របួស​១​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​ស្រី​២​នាក់​របួស​៣​នាក់​(​ស្រី​២​នាក់​), ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​២០​នាក់​, រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​២​នាក់​របួស​១​នាក់​និង​ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ