ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​បាត់បង់ជីវិត​​លើផ្លូវជាតិលេខ​​៥ រីឯម្នាក់ទៀត​កំពុង​សង្គ្រោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ និង​​មនុស្ស​ម្នាក់​ទៀតរ​ងរបួ​ស​ធ្ងន់ ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ភ្នំ​តូច​ខាងត្បូង ឃុំ​ភ្នំ​តូច…

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ និង​​មនុស្ស​ម្នាក់​ទៀតរ​ងរបួ​ស​ធ្ងន់ ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ភ្នំ​តូច​ខាងត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍​សួន​ នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រឿង មក​រា ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សំរោង​ស្នោរ ឃុំ​សំរង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ​ជា​អ្នក​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង​ ១Y-៤៦២៩ ​និង​​អ្នក​រួម​ដំណើរ​ម្នាក់​​ដែល​រង​របួសធ្ងន់​ឈ្មោះ លន់ ពេជ្រ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​សំរោង​ស្នោរ ឃុំ​សំរង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ ។ ​ចំណែក​រថយន្ត​បង្កម៉ាក​ឡិចស៊ី​ស RX៤៧០ ពណ៌​ស ស៊េ​រីឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AG-៣៣០៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់)​។

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ បាន​បន្ត​ទៀត​ថា​ ​មុន​ពេល​កើតហេតុ គេឃើញ​ជន​រង​គ្រោះ​​ទាំង២នាក់​​ខាងលើ​ជិះ​ម៉ូតូមួយគ្រឿងម៉ាកហុងដា​ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ​ស្រាប់តែ​រ​មាន​​​ថយន្ត​​មួយគ្រឿងម៉ាកឡិចស៊ីស​បាន​បើក​វ៉ា​ជែង​រថយន្ត​​មួយ​​គ្រឿងផ្សេង​​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រី​ឯ​អ្នក​រួម​ដំណើរ​​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។

បន្ទាប់​ពី​កើតហេតុ អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។​

បច្ចុប្បន្ន​ ​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ធ្ងន់ និង​រថយន្ត​ម៉ាកឡិចស៊ីស​ដែលរង​ការ​ខូចខាត​មធ្យម ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នគរបាល​ចរាចរណ៍​ខេត្ត យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ