ស្រុកព្រៃនប់ ៖ យុវជនម្នាក់ជាសិស្សរងរបួសបាក់ជើង ក្រោយពីជួបហេតុការណ៍គ្រោះចរាចរណ៍រវាងរថយន្តបុកជាមយយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា ហេតុការណ៍នេះបានកើតឡើងនៅវេម៉ោង6និង20នាទីល្ងាច ថ្ងៃទី១៦ មេសា ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា យុវជនរងគ្រោះខាងលើឈ្មោះ ចំណាន ឧត្តមុតទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-31 34 ចំណែករថយន្តបង្កម៉ាក LEXUS RX400 ពណ៌ស ពាក់ស្លាកលេខ ន.ប 36-77 បើកដោយឈ្មោះ អេង ចាន់តារា ភេទប្រុស អាយុ៣៤ឆ្នាំ ជាប៉ូលិស មានទីលំនៅផ្ទះលេខ៥៣ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX400 ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានបុកជាមួយម៉ូតូម៉ាកសេ១២៥ ដែលមានទិសដៅបញ្ច្រាស់គ្នា បណ្តាលឱ្យយុវជនដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងឆ្វេង ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យឈ្នួលវាលរេញ ចំពោះវត្ថុតាងខាងលើត្រូវបានប្រគល់ទៅឱ្យប៉ូលិសអធិការស្រុកព្រៃនប់ ចាត់ការបន្ត ។
ចែករំលែកព័តមាននេះ