ការឈាមច្រមុះច្រើនតែកើតឡើងពីការដាច់សរសៃឈាមក្នុងច្រមុះ។ ខាងក្រោមនេះ ខ្ញុសូមណែនាំអំពីវិធីសាស្ត្រងាយៗដែលអ្នកអាចធ្វើបានក្នុងការបំបាត់អាការៈឈាមច្រមុះ៖
១-ងើយក្បាលឡើងទៅលើ
២-ប្រើម្រាមមេដៃបិទច្រមុះម្ខាង និងចង្អុលដៃបិទម្ខាងទៀត
៣-ចូរប្រើម្រាមដៃទាំងពីរនេះច្របាច់ចូលគ្នាហើយទប់ឲ្យហ្នឹង
៤-បើសិនជាការហូរឈាមបន្ថយល្បឿន មានន័យថាអ្នកកំពុងតែច្របាច់ត្រូវកន្លែងហើយ តែបើសិនជាមិនចឹងទេ ចូរច្របាច់ឡើងទៅលើបន្តិច ឬក្រោមបន្តិច
៥-ចូរបន្តច្របាច់បែបនេះយ៉ាងហោចណាស់ ៥នាទី៕ (ប្រភពពី ៖ www.health.com.kh)
ចែករំលែកព័តមាននេះ