ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញ​ណាស់ មុន​តែង​កើត​ពេល​មក​រដូវ គួរ​ធ្វើ​ម៉េច​ទើប​បាត់​ទៅ​?

5 ឆ្នាំ មុន

មាន​នារី​មួយ​ចំនួន​នៅ​ពេល​មក​រដូវ​តែងតែ​កើត​មុខ​។ ដូចនេះ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​បាត់​ទៅ? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការ​ព្យាបាល​។ ១-អ្នក​អាច​ប្រើ​ថ្នាំ​ដែល​មាន​វីតាមីន​E​មក​លាប​បាន ដោយ​មុន​ពេល​ចូល​គេង អ្នក​ត្រូវ​សម្អាត​មុខ​ឱ្យ​ស្អាត ទើប​លាប​លើ​មុន​របស់​អ្នក ហើយ​ពេល​ព្រឹក​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។ ២-អ្នក​ត្រូវ​តែ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ដោយ​ត្រូវ​ចូល​គេង​ពី​ព្រលឹម…

មាន​នារី​មួយ​ចំនួន​នៅ​ពេល​មក​រដូវ​តែងតែ​កើត​មុខ​។ ដូចនេះ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​បាត់​ទៅ? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការ​ព្យាបាល​។

១-អ្នក​អាច​ប្រើ​ថ្នាំ​ដែល​មាន​វីតាមីន​E​មក​លាប​បាន ដោយ​មុន​ពេល​ចូល​គេង អ្នក​ត្រូវ​សម្អាត​មុខ​ឱ្យ​ស្អាត ទើប​លាប​លើ​មុន​របស់​អ្នក ហើយ​ពេល​ព្រឹក​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។

២-អ្នក​ត្រូវ​តែ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ដោយ​ត្រូវ​ចូល​គេង​ពី​ព្រលឹម មិន​ត្រូវ​គេង​យប់​ជ្រៅ​ទេ ហើយ​នៅ​ពេល​មក​រដូវ​ត្រូវ​តែ​រក្សាខ្លួន​ឱ្យ​បាន​កក់ក្តៅ ហើយ​ក្រោយ​ពេល​មក​រដូវ​រួច អ្នក​ត្រូវ​តែ​ហាត់ប្រាណ នោះ​មុន​អ្នក​នឹង​ប្រសើរ ហើយ​មិនសូវ​កើត​ឡើយ​ពេល​មក​រដូវ​ម្តង​ៗ។

៣-អ្នក​អាច​យក​ពុ​ទ្ធ្រា​ក្រហម​ទៅ​ដាំ​ជាមួយ​បបរ ហើយ​យក​មក​បរិភោគ​មុន​ពេល​គេង វា​មិន​ត្រឹមតែ​អាច​ប៉ូវ​ឈាម ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មុខ​អ្នក​ស្អាត និង​មិនកើត​មុន​ឡើយ​។

៤-អ្នក​ត្រូវ​ផឹកទឹក​មួយ​កែវ​ក្រោយ​ពេល​ក្រោក​ពី​គេង​ដើម្បី​ឱ្យ​ជាតិពុល​ក្នុង​ខ្លួន​ចេញ​មក​អស់ ហើយ​ត្រូវ​តែ​ឱ្យ​រាង​កាយ​បែកញើស​ដូច​គ្នា នោះ​មុខ​អ្នក​នឹង​មិនកើត​មុន​ទេ​។

៥-អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ខ្លាញ់​ពេក ហិ​រ​ពេក​ទេ​នៅ​ពេល​មក​រដូវ ដោយ​អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន ទើប​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​មុន​បាន​។

៦-អ្នក​ត្រូវ​តែ​ឱ្យ​មុខ​អ្នកមាន​សំណើម​ជា​និច្ច ដោយ​ត្រូវ​តែ​បាញ់​ទឹក​បាញ់​មុខ​លើ​មុខ​អ្នកជា​និច្ច ហើយ​ត្រូវ​ផឹកទឹក​ឱ្យ​បាន​ច្រើន នោះ​មុខ​អ្នក​នឹង​មិន​ងាយ​ចេញ​មុន​ទេ​នៅ​ដំណាក់កាល​មក​រដូវ​៕ (​ប្រភព​ពី ៖ www.health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ