ខេត្តបន្ទាយមានជ័យ ៖ សាកសពដែលអ្នកដាក់មងប្រទះឃើញកប់ក្នុងព្រៃ ជិតអូរព្រំដែនក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី14 ខែមេសា ឆ្នាំ2019 គឺជាមនុស្សប្រុសដែលមានវ័យជាង30ឆ្នាំ និងស្លាប់ដោយអំពើឃាតកម្ម ដោយត្រូវគេវាយសម្លាប់នេះ នេះបើយោងតាមការអះអាងពីសមត្ថកិច្ចជំនាញ។
ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញពាក់ព័ន្ធមកពីស្នងការដ្ឋាននគរបាខេត្ត/ក្រុងប៉ោយប៉ែត លោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះជាមនុស្សប្រុសស្លាប់ដោយអំពើឃាតកម្ម ដោយគេវាយសម្លាប់ ព្រោះជនរងគ្រោះរងរបួសបាក់.ក ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ហើយកន្លែងកើតហេតុ (ក្នុងរណ្តៅកប់សព) គេឃើញមានការ៉ុងដែលពលករតែងដាក់ឥវ៉ាន់មកពីថៃ អ្នកខ្លះក៏សង្ស័យថា ជនរងគ្រោះអាចជាពលករវិលត្រឡប់ពីថៃ ហើយត្រូវគេសម្លាប់ ឯលោកអធិការសង្ស័យថា អាចជាជនបរទេស។
យ៉ាងណាក៏ដោយ សពជនរងគ្រោះពេលនេះសមត្ថកិច្ចបានយកចេញពីចំណុចកើតហេតុ ទៅតម្កល់នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែតហើយ ក្រែងមានសាច់ញាតិតាមរក។ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែដុតដៃដុតស្រាវជ្រាវវែកមុខឃាតករដៃឆៅហើយ។
គួររំលឹកថា ៖ មុននេះ!! អ្នកស្រុកចោមរោមមើលព្រោងព្រៀត ពេលឃើញមនុស្សកប់ចោលក្នុងព្រៃ
ចែករំលែកព័តមាននេះ