ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​!! អ្នកស្រុក​ចោមរោម​មើល​ព្រោងព្រៀត ពេល​ឃើញ​មនុស្ស​កប់​ចោល​ក្នុង​ព្រៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច អ្នក​ដាក់​មង​ម្នាក់​ប្រទះ​ឃើញ​សាកសព​ម្នាក់​ត្រូវ​គេ​កប់​ចោល​ក្នុង​ព្រៃ​មួយ​កន្លែង ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នកស្រុក​នាំ​គ្នា​ទៅ​ចោមរោម​មើល​ព្រោងព្រៀត កាលពី​ម៉ោងជាង​11​ព្រឹក ថ្ងៃ​ទី​14…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច អ្នក​ដាក់​មង​ម្នាក់​ប្រទះ​ឃើញ​សាកសព​ម្នាក់​ត្រូវ​គេ​កប់​ចោល​ក្នុង​ព្រៃ​មួយ​កន្លែង ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អ្នកស្រុក​នាំ​គ្នា​ទៅ​ចោមរោម​មើល​ព្រោងព្រៀត កាលពី​ម៉ោងជាង​11​ព្រឹក ថ្ងៃ​ទី​14 ខែមេសា ឆ្នាំ​2019 ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា សាកសព​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​នោះ​ទេ ថា ជា​មនុស្ស​ប្រុស ឬ​ជា​ស្រី ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា សាកសព​ដែល​កប់​ក្នុង​ដី​គួរ​ឱ្យ​សង្ស័យ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដោយ​អ្នក​ដើរ​ដាក់​មង​ម្នាក់ ហើយ​សព​នេះ​មាន​សភាព​ក្លិន​ស្អុយរលួយ​ទៅ​ហើយ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ហ៊ុម​ព័ទ្ធ​ខ្សែ​សុវត្ថិភាព​រង់ចាំ​ជំនាញ​ពី​ខេត្ត ដើម្បី​បើក​កា​ត្រួតពិនិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ