លោក សម រង្ស៊ី និង លោក កឹម សុខា ប្រកាសឲ្យបាតុកររំសាយនៅម៉ោង៦ល្ងាចនេះ
រាជធានីភ្នំពេញ ៖ ប្រធាន និង អនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រកាសឲ្យក្រុមបាតុកររំសាយនៅម៉ោង៦ល្ងាចនេះ និង បានអំពាវនាវឲ្យបាតុករវិលមកជួបជុំគ្នាជាថ្មីទៀតនៅព្រឹកស្អែក ដើម្បីបន្តធ្វើមហាបាតុកម្មអហិ.ង្សា និងហែក្បួនយកញ្ញត្តិដាក់ជូនស្ថានទូតមួយចំនួនប្រចំាកម្ពុជា ។
នៅម៉ោង៥និង៤៣នាទីល្ងាចនេះ មេដឹកនំាបក្សប្រឆាំងទំាងពីរបានចាកចេញពីទីលានប្រជាធិបតេយ្យហើយ ៕
ចែករំលែកព័តមាននេះ