ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​វាល​រេញ​ព្រឹក​នេះ ពិតជា​មាន​មនុស្ស​មក​ច្រើន​មែន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​ទិដ្ឋភាព​នៅ​តាម​ផ្លូវជាតិ​លេខ​៤ មុខ​ប្រជុំជន​ផ្សារ និង​នៅ​ផ្នែក​ខ្លះ​ខាងក្នុង​ផ្សារ​វាល​រេញ ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៩ នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​ទិដ្ឋភាព​នៅ​តាម​ផ្លូវជាតិ​លេខ​៤ មុខ​ប្រជុំជន​ផ្សារ និង​នៅ​ផ្នែក​ខ្លះ​ខាងក្នុង​ផ្សារ​វាល​រេញ ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៩ នេះ មុន​ចូល​ឆ្នាំ​ថ្មី​១​ថ្ងៃ បងប្អូន​ពល​នាំ​គ្នា​ចូល​ផ្សារ​មាន​សភាព​កុះករ​ច្រើន​ជាង​សព្វដង ភ្ជាប់​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ចុះ​ល្បាត​នៅ​ក្នុង​ប្រជុំជន​នោះ ដើម្បី​ការ​សន្តិសុខ​ជូន​ពលរដ្ឋ​ទាំងអស់​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទោះ​យ៉ាងណា​សូម​ឲ្យ​បងប្អូន​មានការ​ប្រយ័ត្ន​ផង មិន​ថា​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ឡើយ និង​សូម​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ផង​ដែរ និង​សូម​ជូនពរ​ឆ្នាំ​ថ្មី​នេះ​សុខ​សប្បាយ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ