បុរសម្នាក់ជួបរឿងអកុសលទាំងថ្ងៃត្រង់នៅលើផ្លូវជាតិលេខ៤
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសានេះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ ១៨៤-១៨៥ ភូមិចុងអូរឃុំសំរុង ស្រុកព្រៃនប់ ។

សេចក្តីរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត និងម៉ូតូ ទើបបណ្តាលអោយស្លាប់បុរស់ម្នាក់ជាអ្នកបើកបរម៉ូតូនៅនឹងកន្លែង (មិនស្គាល់អត្តសញ្ញាណ)ចំណែកអ្នកបើកបររថយន្តគេចខ្លួនផងដែរ ៕

ចែករំលែកព័តមាននេះ