ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សណ្ឋាគារ​គម្ព​ស់​៥៧​ជាន់… ស្លា.ប់ របួស​ជាច្រើន (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​សារព័ត៌មាន​ថៃ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៧​នាក់​ទៀត​រង​របួស​ដោយសារ​ភ្លើង​ឆាបឆេះ សណ្ឋាគារ​មួយ​មាន​គម្ព​ស់​៥៧​ជាន់​ស្ថិត​ក្នុង​ប្លុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពេញ​និយម​មួយ នា​កណ្ដាល​ក្រុង​បា​កក​កាលពី​យប់​ថ្ងៃ​ទី​១០​មេ​សា​។ ស​ណ្ឌា​គារ​CENTARA GRAND​នោះ​ជាស​ណ្ឌា​គារ​ដែល​ពួក​អ្នកទេសចរ​និយម​ចូល​ចិត្ត​មួយ ក្នុង​ចំណោម​សណ្ឋាគារ​ពេញ​និយម​នៃ​រាជធានី​ថៃ​។…

ប្រទេស​ថៃ ៖ បណ្ដា​សារព័ត៌មាន​ថៃ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​១៧​នាក់​ទៀត​រង​របួស​ដោយសារ​ភ្លើង​ឆាបឆេះ សណ្ឋាគារ​មួយ​មាន​គម្ព​ស់​៥៧​ជាន់​ស្ថិត​ក្នុង​ប្លុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពេញ​និយម​មួយ នា​កណ្ដាល​ក្រុង​បា​កក​កាលពី​យប់​ថ្ងៃ​ទី​១០​មេ​សា​។ ស​ណ្ឌា​គារ​CENTARA GRAND​នោះ​ជាស​ណ្ឌា​គារ​ដែល​ពួក​អ្នកទេសចរ​និយម​ចូល​ចិត្ត​មួយ ក្នុង​ចំណោម​សណ្ឋាគារ​ពេញ​និយម​នៃ​រាជធានី​ថៃ​។

តាម​សារព័ត៌មាន​ថៃ​ថា មនុស្ស​យ៉ាងតិច​២​នាក់​ស្លាប់​ដោយ​ម្នាក់​លោត​ទម្លាក់​ខ្លួន​តាម​បង្អួច ហើយ​មនុស្ស​១៧​នាក់​ទៀត​រង​របួស​។ ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​លឿន ហើយ​មនុស្ស​ម្នា​មានការ​ជ្រួលច្របល់​ខ្លះ​ប៉ង​គេច​ចេញ​ដោយ​លោត​តាម​បង្អួច​។

ភ្លើង​ចាប់ផ្ដើម​ឆេះ​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក ហើយ​ផ្សែង​ខ្មៅ​បាន​ហុយ​ចេញពី​អគារ​ត្រង់​ជាន់​ទី​៨​។ តាម​ពួក​អ្នក​ពន្លត់ភ្លើង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ម្នាក់​ជា​អ្នក​សាកល្បង​រត់គេច​ចេញ ដោយ​លោត​តាម​បង្អួច​​ពី​ជាន់​ទី​៦​មក​។ ចំណែក​មនុស្ស​ម្នាក់​ទៀត​រង​របួសធ្ងន់​ស្លាប់​នៅ​មន្ទីរពេទ្យ​។ អភិបាលក្រុង​បាងកក​លោក​ASWIN KWANMUANG ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ភ្លើង​ក្រោយមក​ត្រូវ​បាន​ពន្លត់ ហើយ​ការ​ស៊ើប​អង្កេត​មួយ ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នោះ​។ ប្រមុខ​ប៉ូលិស​ក្រុង​បាងកក​និយាយ​ថា ភ្លើង​ចាប់ផ្ដើម​ឆេះ​ចេញពី​បន្ទប់​មួយ​ដាក់​ឯកសារ​នៅ​ជាន់​ទី​៨​។

សណ្ឋាគារ​នោះ​ស្ថិត​ក្នុង​ប្លុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​CENTRAL WORLD ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពេញ​និយម​មួយ​នៃ​ក្រុង​បាងកក​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​អណ្ដាតភ្លើង​និង​ផ្សែង​​យ៉ាង​ក្រាស់​ហុយ​ចេញពី​អគារ​។ ពេល​មាន​ភ្លើង​ឆេះ​ក្នុង​មជ្ឈមណ្ឌល​នោះ​មាន​មនុស្ស​ច្រើន​កុះករ​។ វា​ជា​របស់​ក្រុមហ៊ុន​CNTRAL GROUP កាន់កាប់​ដោយ​គ្រួសារ​អ្នកមាន​បំផុត​មួយ ក្នុង​ចំណោម​អ្នកមាន​បំផុត​នៃ​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ