ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​ជិត​ក្រុង

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប បាន​រួម​ប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​ទី​១០​មេ​សា ដើម្បី​ពិភាក្សា​ពី​សភាព​ការណ៍​នៅ​លី​ប៊ី ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី​ក្រុង​ទ្រី​ប៉ូ​លី ជា​គោលដៅ​វាយលុក​របស់​កងកម្លាំង​សេនាប្រមុខ KHALIFA HAFTAR​។ កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ធ្វើ​ជា​សម្ងាត់…

ប្រទេស​លី​ប៊ី ៖ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប បាន​រួម​ប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​ទី​១០​មេ​សា ដើម្បី​ពិភាក្សា​ពី​សភាព​ការណ៍​នៅ​លី​ប៊ី ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី​ក្រុង​ទ្រី​ប៉ូ​លី ជា​គោលដៅ​វាយលុក​របស់​កងកម្លាំង​សេនាប្រមុខ KHALIFA HAFTAR​។

កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ធ្វើ​ជា​សម្ងាត់ តាម​សំណើ​របស់​អង់គ្លេស​និង​អា​ល្លឺ​ម៉​ង់ ដើម្បី​ពិភាក្សា​លើ​គម្រោង​នៃ​ដំណោះស្រាយ​មួយ ដែល​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ក្នុង​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​នៅ​មាត់ទ្វារ​ក្រុង​ទ្រី​ប៉ូ​លី​។

ក្រុម​កងទ័ព​ជាតិ​លី​ប៊ី​របស់​សេនាប្រមុខ​HAFTAR ជា​បុរស​ខ្លាំង​នៃ​ភាគ​ខាងកើត​ប្រទេស ដែល​បាន​បើក​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​៤​មេ​សា​មក នូវ​ការ​វាយលុក​មួយ​ឆ្ពោះ​មក​កាន់​ក្រុង​ទ្រី​ប៉ូ​លី​អះអាង​ថា វាយ​ដណ្ដើម​យក​បាន​បន្ទាយ​មួយ ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី​។ កងកម្លាំង​របស់់​សេនាប្រមុខ​HAFTAR​ ហាក់​វាយ​រុលទៅមុខ តាម​មុខព្រួញ​២​គឺ​ពី​ខាងត្បូង​និង​ពី​ទិសអាគ្នេយ៍​ក្រុង​ទ្រី​ប៉ូ​លី ដែល​នៅ​ទីនោះ​មានការ​ប្រ​យុ​ទ​គ្នា​ដ៏​សាហាវ​រវាង​ពួក​យុទ្ធ​ជន​នៃ​កងកម្លាំង​ជាតិ​លី​ប៊ី​និង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រី​ប៉ូ​លី​។

ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ទ្រី​ប៉ូ​លី​ដែល​បោះបង់​ចោល​លែង​ប្រើប្រាស់ ដោយសារ​ការ​ប្រយុទ្ធ​គ្នា​កាលពី​ឆ្នាំ​២០១៤​មក ក៏​ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ដែរ​។ ចំណែក​សហភាព​អឺរ៉ុប​គ្រោង​ចេញ​សេចក្ដី​ប្រកាស​មួយ ទាមទារ​ឲ្យ​សេនាប្រមុខ​HAFTAR​បញ្ឈប់​ការ​ប្រយុទ្ធ​តែ​ត្រូវ​បាន​បារាំង​ជំទាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ