ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បសុព្យាបាល​ខេត្ត​បា.ញ់ថ្នាំ​បង្ការ​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​នា​រសៀល​ថ្ងៃ​ទី​១១ ខែមេ​សា ឆ្នាំ​២០១៩នេះ​​ លោក​ព្រំ វ៉ិ​ច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ប្រាប់​អោយ​ដឹង​ថា…

ខេត្តសៀមរាប ៖ ​នា​រសៀល​ថ្ងៃ​ទី​១១ ខែមេ​សា ឆ្នាំ​២០១៩នេះ​​ លោក​ព្រំ វ៉ិ​ច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​អន្ដរាគមន៍​បាញ់ថ្នាំ​បង្ការ និង​ការពារ​ជំងឺឆ្លង ​ជំងឺប៉េស្ត​អាហ្វ្រិក​។

លោក​បាន​បន្ដ​ថា ការ​ដឹកនាំ​មន្ត្រី​ចុះ​អន្ដរាគមន៍ ក្នុង​នោះ​រួម​មាន​លោក យស់ ចន្ទ​ស៊េរី លោក ភី ចាន់​ធា និង​លោក​អ៊ំ សុ​ខេន មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត សហការ​ណ​ជាមួយ​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ស្រុក​ជីក្រែង និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ រួម​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ភូមិ ឃុំ ធ្វើ​ជីវ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺប៉េស្ត​អាហ្វ្រិក និង​ជំងឺឆ្លង​ផ្សេង​ៗ លើ​គ្រប់​យាន្ត​ជំនិះ​ដែល​ដឹក​ជញ្ជូន​សត្វ​ទៅ​មក នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​នោះ​មាន​រថយន្ដ​ដឹក​សត្វ​មាន់​ចំនួន​២​គ្រឿង រថយន្ត​ដឹក​សត្វ​ទា​១​គ្រឿង រថយន្ដ​ដឹក​សត្វ​គោ​ចំនួន​២​គ្រឿង និង​រ៉ឺម៉កដឹកសត្វគោ​ចំនួន​​២គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ