ខេត្តឧត្តរមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋចំនួន២ខ្នង និងសាលារៀន១ខ្នងត្រូវបានដួលរលំនឹងប៉ើងដំបូលដោយសារគ្រោះធម្មជាតិ ខណៈមានទឹកភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ មេសា ២០១៩ ស្ថិតក្នុងភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
តាមប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមេឃពណ៌ខ្មៅ បន្ទាប់មកមានទឹកភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់កន្ត្រាក់បក់បោកមកលើលំនៅឋានយ៉ាងខ្លាំង បណ្តាលឱ្យលំនៅឋានដួលរំលំ និងប៉ើងដំបូលរងការខូចខាត។
តាមប្រភពពីប៉ូលិសអធិការស្រុកចុងកាល់បានឱ្យដឹងថា គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋអស់ចំនួន២ខ្នង ក្នុងនោះផ្ទះមួយខ្នងដួលរាបដល់ដី រីឯផ្ទះមួយខ្នងទៀតប៉ើងដំបូល និងសាលាបឋមសិក្សាព្រៃធំ១ខ្នងប៉ើងដំបូល តែក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕
ចែករំលែកព័តមាននេះ