ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ចំនួន​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ និ​ង​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ សា​ងាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ចំនួន​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ
និ​ង​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ សា​ងាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​មេ​សា​២០១៩​។

អ្នកទោស​ខ្មែរ​ចំនួន​៤​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ​សៀ​ប ទិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ឈិ​ត ធី ភេទ​ប្រុ ស​អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​ភ័​ក្រ ម៉​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ​ជិន ជោ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​កន្ទួត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៧ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​តា​សឹម ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ សា​ងាំ​បានឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ និង មន្ត្រី​តុលាការ​អម​សាលាដំបូង​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ បាន​សម្រេច​ដោះ​លែង​ពលរដ្ឋ​ខ្មែ​ចំនួន​៤​នាក់​ខាងលើ ហើយ​បាន​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០១៩ ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ