ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសំណេះសំណាល​ជាមួយសមាជិកសមាគម​អតីតយុទ្ធជនកម្ពុជា ជាជនពិការ​ខេត្តបាត់ដំបង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៩ មាន​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៩ មាន​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទែ ជូន​សមាជិក សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង ស្រុក​គាស់​ក្រឡ ជា​ជន​ពិការ​ចំនួន​១៣២​នាក់ ក្នុង​នោះ​អតីត​យុទ្ធ​ជន​មក​ពី​ស្រុក​មោង​ឬ​ស្សី​ចំនួន​៤៨៦​នាក់ និង​មក​ពី​ស្រុក​រុក្ខ​គី​រី​ចំនួន​១៧២​នាក់ សុទ្ធតែ​ជា​ជន​ពិការ ក្នុង​ឱកាស​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ ដែល​អញ្ជើញ​ជា​អធិបតី​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង ( ស​.​អ​.​ក ) តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុង​ពិធី​នេះ​ដែរ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី មាស សំ​រិ​ទ្ធ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី អៀ វុ​ត្ថា ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក វង្ស រ​ដ្ឋា អនុប្រធាន មន្ទីរ​សង្គមកិច្ច​ខេត្ត​, លោក​ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី​សរុប​ចំនួន​២៨​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧបត្ថម្ភ​ជូន​អតីត​យុទ្ធ​ជន ស្រុក​គាស់​ក្រឡ ជា​ជន​ពិការ​សរុប​ចំនួន​៧៩០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០.០០០​រៀល ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស​២០១៩ ដែល​នឹង​ជិត​ចូល​មក​ដល់​ខាង​មុខ​នេះ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលាស្រុក​គាស់​ក្រឡ ស្ថិត​នៅ​ភូមិ​ព្រៃ​ពពេល ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

លោ​កក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច ប្រធាន ស​.​អ​.​ក ខេត្ត មាន​ប្រសាសន៍​ថា​​ សន្តិភាព​ដែល​បាន​មកនេះ មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ គឺជា​ការ​យកអាយុ​ជីវិត​ធ្វើ​ជាដើម​ទុន ក្នុង​ការ​រំដោះប្រទេស​ជាតិ​ឲ្យ​ចាក​ផុត​ពី​សង្គ្រាម បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​ដល់​សព្វ​ថ្ងៃនេះ លោក​ឧត្តមសេនីយ៍ទោ បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ការពារ និង​ថែរក្សា​នូវ​សន្តិភាព​នេះ ឲ្យ​បានជា​រៀង​រហូត យើង​ត្រូវ​ស្មោះត្រង់ និង​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូ​រ​ពី​សុខទុក្ខ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ជា​និច្ច ទោះបី​បងប្អូន​ធ្លាក់ខ្លួន​ជា​ជន​ពិការ​ក៏​ដោយ ព្រោះ​បងប្អូន​ជា​អ្នក​មានគុណ​បំណាច់​បាន​ប្តូរ​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​យើង និង​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ។

ជា​ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ទោ ប្រធាន ស​.​អ​.​ក ខេត្ត បាន​ជូនពរ​ដល់ បងប្អូន​អតីត​យុទ្ធ​ជន ស្រុក​ទាំង​បី ជា​ជន​ពិការ​ទាំងអស់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស​២០១៩ ដែល​នឹង​ជិត​ចូល​មក​ដល់​ខាង​មុខ​នេះ សូម​ឲ្យ​មាន​សុខភាព​ល្អ និង​ជួប​តែ​ពុទ្ធ​ពរ​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ