មុន​លើ​មុខ​កើត​ពី​ទម្លាប់​មួយ​ចំនួន

Sponsored

សូម​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ងាយ​កើត​មុន​លើ​មុខ ៖

1.​ការ​លុបមុខ​មិន​ស្អាត​បន្ទាប់​ពី​ត្រលប់​ពី​ធ្វើការ ព្រោះ​មាន​ធូលី និង​មេរោគ​ជា​ច្រើន​នៅ​លើ​មុខ ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​រោម ធ្វើ​ឱ្យ​មុន​អាច​កើត​បាន ។

2.​ជួនកាល​ក៏​អាច​មក​ពី​ការ​ជិត​មក​រដូវ​ដែរ ព្រោះ​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដែល​ជិត​មក​រដូវ តែងតែ​ចេញ​មុន​ពេញ​មុខ ប៉ុន្តែ​បើ​មក​ពី​មូលហេតុ​នេះ អ្នក​មិនបាច់​បារម្ភ​ទេ ព្រោះ​នៅ​ពេល​ដែល​អស់​រដូវ​វា​នឹង​បាត់​ជា​មិន​ខាន ។

3.​ការ​ផ្លាស់​ប្តូរ​នៃ​អាកាសធាតុ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ចេញ​មុន​ដែរ ព្រោះ​ស្បែក​អ្នក​មិន​អាច​សម្របសម្រួល​ទៅ​នឹង​អាកាសធាតុ​ដែល​ប្រែប្រួល ភ្លាម​ៗ ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​ការពារ​ស្បែក​មុខ​អ្នក​ឱ្យ​បាន​ល្អ​ដោយនៅ​ពេល​ដែល​ក្តៅ​ខ្លាំង អ្នក​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ។

4.​ការ​ធ្វើការ​នឿយហត់​ពេក​ក៏​ជា​មូលហេតុ​មួយ​ដែរ ដូចនេះ​អ្នក​ត្រូវ​តែ​មាន​ពេល​សម្រាក​ខ្លះ ។

5.​ការ​មានចិត្ត​អន្ទះសា​ច្រើន ភ័យ​ច្រើន​ក៏​ធ្វើ​ឱ្យ​អ្នក​កើត​មុន​ដែរ ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​បន្ធូរ​អារម្មណ៍ ។

6.​ការ​យកដៃ​ប៉ះ​មុខ​ច្រើន​ដោយ​មិន​លាងដៃ​គឺជា​មូលហេតុ​ចំបង​ដែល​ធ្វើ​ឱ្យ​អ្នក​ចេញ​មុន ។ ដូចនេះ​អ្នក​គួរតែ​កែ​ចោល​ទម្លាប់​ទាំងនេះ ទើប​អាច​ការពារ​មុខ​អ្នក​មិន​ឲ្យ​ចេញ​មុន​បាន (​ប្រភព​ពី​៖ Health.com.kh)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ