ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាង​កាយ

4 ឆ្នាំ មុន

សីតុណ្ហភាព​រាង​កាយ​ធម្មតា​របស់​មនុស្ស​យើង​គឺ ៣៦,៣ ទៅ ៣៦,៨​អង្សា ដែល​វា​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​សីតុណ្ហភាព​ស្រាប់តែ​ឡើង​ខ្ពស់ ឬ​ធ្លាក់​ចុះ​ភ្លាម វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ផ្សេង​ៗ​បាន…

សីតុណ្ហភាព​រាង​កាយ​ធម្មតា​របស់​មនុស្ស​យើង​គឺ ៣៦,៣ ទៅ ៣៦,៨​អង្សា ដែល​វា​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​សីតុណ្ហភាព​ស្រាប់តែ​ឡើង​ខ្ពស់ ឬ​ធ្លាក់​ចុះ​ភ្លាម វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ផ្សេង​ៗ​បាន ។

តែ​សម្រាប់​រដូវក្តៅ​នេះ រាង​កាយ​មនុស្ស​យើង​ក៏​ងាយ​នឹង​ឡើងក​ម្តៅ​បាន​ដែរ ហើយ​អាច​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ទៀត ។ ហេតុ​ដូច្នេះ​ហើយ សូម​ណែនាំ​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​បញ្ចុះ​កម្តៅ​រាង​កាយ​បាន ។

១- ក្រូចឆ្មារ ៖ ការ​បញ្ចូល​ក្រូចឆ្មារ​ក្នុង​របប​អាហារ​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ត្រជាក់​បាន​។ វីតាមីន C ដែល​មាន​ក្នុង​ក្រូចឆ្មារ​ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​ជួយ​ដល់​ការ​បង្កើន​ថាមពល និង​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ ។ ដូច្នេះ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ហើយ​ញ៉ាំ​វា តិច​ៗ​ជា​ប្រចាំ​ទៅ​គឺ​អាច​ជួយ​បញ្ចុះ​កម្តៅ​រាង​កាយ​បាន​ហើយ ។

២- ផ្លែ​ឪឡឹក ៖ រដូវក្តៅ​នឹង​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ឡើយ បើសិនជា​អ្នក​ព្យាយាម​ញ៉ាំ​ផ្លែ​ឪឡឹក​បាន​គ្រប់គ្រាន់ ព្រោះ​វា​ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​បន្ថយកម្តៅ​ក្នុង​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ក្រៅពី​សម្បូរ​ជាតិ​ទឹក ផ្លែ​ឈើ​មួយ​នេះ​ក៏​សម្បូរ​សារធាតុ Lycopene ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​តែ​ពន្លឺព្រះអាទិត្យ​ដែរ ។

៣- ត្រសក់ ៖ ដោយសារ​តែ​ត្រសក់​មាន​ជាតិ​ទឹក​ខ្ពស់ ដូច្នេះ​អ្នក​អាច​ប្រើប្រាស់​វា​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាង​កាយ​បាន ។ អ្នក​អាច​បន្ថែម​វា​ក្នុង​ភេសជ្ជៈ​ញ៉ាំ​រាល់ដង ឬ​ធ្វើ​ជា​សាឡាដ​ញ៉ាំ​ក៏​បាន​ដែរ​។ បើសិនជា​អ្នក​យល់​ថា​ភ្នែក​អស់កម្លាំង អ្នក​អាច​ចិត​ត្រសក់​ជា​ចំណិត​បិទ​ពីលើ​ភ្នែក​ក៏​បាន​ដែរ​។

៤- ឆៃថាវ ៖ អ្នក​ក៏​គួរតែ​បញ្ចូល​ឆៃថាវ​ទៅ​ក្នុង​របប​អាហារ​អ្នក​ដែរ ដោយសារ​តែ​វា​ជួយ​បញ្ចុះ​កម្តៅ​រាង​កាយ។ ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​អាច​បញ្ចុះ​កម្តៅ​បាន ។ ក្រៅពី​នេះ​វា​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ដែល​អាច​ទប់ស្កាត់​ភាព​ក្តៅ​ដោយសារ​តែ​ស្ត្រេ​ស​ដែរ ។

៥- ទឹកដូង ៖ បើសិនជា​អ្នក​កំពុង​ស្ថិត​ក្នុង​រដូវក្តៅ ហើយ​រាង​កាយ​ចេះ​តែ​ក្តៅ​ជាប់ យក​ល្អ​គួរតែ​រក​ទឹកដូង​ញ៉ាំ ភ្លាម​ៗ​ទៅ ។ ភេសជ្ជៈ​ផ្តល់​ភាព​ស្រស់ស្រាយ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន​ដែល​អាច​បង្គ្រប់​ការ​បាត់បង់​អេ​ឡិច​ត្រូ​លី​ត្រ​ពី​ក្នុង​ខ្លួន​បាន​។ ក្រៅពី​នេះ​អ្នក​ក៏​អាច​ញ៉ាំ​សាច់ដូង​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ