ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅចិត្តជាង​កាត់សក់​អត់ស្អាត…​ចាប់​ជាង​កោរត្រងោល​វិញ​

4 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពីShanghaiistបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​ចាប់​ជាងកាត់សក់​កោរ​ត្រងោលដោយហេតុ​ចង់​សង​សឹង ​ចំពោះ​ការ​កាត់សក់​ឱ្យគាត់​មិន​បាន​​ស្អាត ​។ តាម​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិ​ភាពមួយ ​ថត​បាន​នៅ​ក្នុង​ហាង​កាត់សក់​មួយ ​ក្នុង​ខេត្ត…

ចិន ​៖ តាម​ប្រភព​ពីShanghaiistបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​ចាប់​ជាងកាត់សក់​កោរ​ត្រងោលដោយហេតុ​ចង់​សង​សឹង ​ចំពោះ​ការ​កាត់សក់​ឱ្យគាត់​មិន​បាន​​ស្អាត ​។ តាម​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិ​ភាពមួយ ​ថត​បាន​នៅ​ក្នុង​ហាង​កាត់សក់​មួយ ​ក្នុង​ខេត្ត Chongqing គេ​បានឃើញ​មាន​បុរស​ម្នាក់​អាវ​ខៀវ​​ដែល​ជា​ភ្ញៀវ​កាត់សក់ រុញច្រាន​បុរស​អាវ​.ស​ ដែល​ជា​ជាងឱ្យ​អង្គុយ​ចុះ ដើម្បី​ឱ្យ​ខ្លួន​កោរសក់​។ ការ​ធ្វើ​បែប​នេះ គឺ​ព្រោះតែ​ចង់​សងសឹក​សម្រាប់​ការ​កាត់សក់​ឱ្យ​មិន​គួរ​ជាទី​ពេញចិត្ត​។

ក្រោយ​ពី​ចាប់​កោរ​សក់​រួច​ហើយ បុរស​អាវ​ខៀវ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ដោយ​គ្មាន​បញ្ហា​ ។ តែ​ក្រោយ​ពី​ខាង​បុគ្គលិក​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូ​លិស​ ជន​ដៃដល់​ក៏​ត្រូវ​បាន​ចាប់ខ្លួន ​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នេះ​គឺជា​ការ​សងសឹក​ភ្លាម​ៗ បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​បុរស​ម្នាក់​ទៀត​ បាន​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​។

កាលនោះ បុរស​ម្នាក់​បាន​បោះ​ថង់​លាមក​ទៅ​ក្នុង​ហាង​កាត់សក់ ដែល​កាត់​ឱ្យ​ខ្លួន​មិន​ពេញចិត្ត ជា​រៀង​រាល់​ថ្ងៃ ព្រោះតែ​ចង់​សងសឹក​ក្នុង​រយៈពេល​វែង​ ៕

អត្ថបទសរសេរ ដោយ