ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​១​ថ្ងៃ​ពលករ​ស្របច្បាប់ និង​ខុសច្បាប់​ជាង​២​ពាន់​នាក់​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​អំឡុង​ស​ប្តា​ហ៍​នេះ​ក្នុង​១​ថ្ងៃ​ពលករ​ខ្មែរ​ស្របច្បាប់​ជិត​២​ពាន់​នាក់​និង​ពលករ​ខុសច្បាប់​ដែល​ថៃ​ចាប់​បញ្ជូន​ជិត​៤០០​នាក់​បាន​ចូល​តាម​ច្រក​ទា្វ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០១៩ បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៩​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ គេ​ឃើញ​មាន​ពលករ​ខ្មែរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩​នេះ​មាន​ប្រមាណ​ជាង​១.៥០០​នាក់…

ខេត្តបន្ទាយមានជ័យ ៖ នៅ​អំឡុង​ស​ប្តា​ហ៍​នេះ​ក្នុង​១​ថ្ងៃ​ពលករ​ខ្មែរ​ស្របច្បាប់​ជិត​២​ពាន់​នាក់​និង​ពលករ​ខុសច្បាប់​ដែល​ថៃ​ចាប់​បញ្ជូន​ជិត​៤០០​នាក់​បាន​ចូល​តាម​ច្រក​ទា្វ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០១៩ បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៩​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ គេ​ឃើញ​មាន​ពលករ​ខ្មែរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩​នេះ​មាន​ប្រមាណ​ជាង​១.៥០០​នាក់ និង​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​៤០០​នាក់ ហើយ​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​១.៨២៨​នាក់​និង​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មាន​ចំនួន​១២១​នាក់​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ថ្ងៃ​បុណ្យ​ឆ្នាំ​ប្រពៃណី​ខ្មែរ​គឺ​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​មក​ស្របច្បាប់​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៩​នេះ​ អាច​ថា​នៅ​អំឡុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​គឺ​ប្រជាពលរដ្ឋ​សម្រុកចូល​មក​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​។

កន្លង​មក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​រិះគន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងកាត់​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តយ​ក​លុយ​ខុស​ពី​គោលការណ៍​ច្បាប់​នោះ តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បញ្ជាក់​ថា គឺ​គ្មាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ណាមួយ​ហ៊ាន​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ខុស​គោលការណ៍​ឡើយ ប្រសិនជា​មាន និង​រក​ឃើញ​ថា​មាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ណា​យក​ឬ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​នឹង​ចាត់វិធានការ​តាម​ច្បាប់ មិន​អោយ​ប៉ះពាល់​ដល់​អង្គភាព​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ