ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ពីមុខ​ភ្ជង់ នាង​ភ័យ​សុំ​អង្វរ​ទុក​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រដាប់​អាវុធ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​កញ្ចាស់​១​គ្រឿង​តាម​ពីក្រោយ​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​តែ​ម្នាក់ឯង​ចេញពី​រោងចក្រ​កាត់ដេរ​ត្រឡប់​ទៅ​ផ្ទះ លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ម្នាក់​នេះ​បាន​បើក​ជែង រួច​ស្ទាក់ផ្លូវ​ឲ្យ​ស្ត្រី​រង​គ្រោះ​ឈប់ ហើយ​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គម្រាម​បាញ់​សម្លាប់​ប្លន់ យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​បន្សល់​ទុក​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំ​បូល​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រដាប់​អាវុធ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​កញ្ចាស់​១​គ្រឿង​តាម​ពីក្រោយ​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​តែ​ម្នាក់ឯង​ចេញពី​រោងចក្រ​កាត់ដេរ​ត្រឡប់​ទៅ​ផ្ទះ លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ម្នាក់​នេះ​បាន​បើក​ជែង រួច​ស្ទាក់ផ្លូវ​ឲ្យ​ស្ត្រី​រង​គ្រោះ​ឈប់ ហើយ​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គម្រាម​បាញ់​សម្លាប់​ប្លន់ យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​បន្សល់​ទុក​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំ​បូល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ដី​វាល​ត្រពាំង​វែង​តា​នៃ​ខាងជើង​វត្ត​តា​ភេ​ម ស្ថិត​នៅ​ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ឹ​ម ចាន់​ថន អាយុ​៣០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ «​សា​ព្រី​ណា​» មាន​ប្តី​ឈ្មោះ សាក់ សិទ្ធ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១GY-៩៥៣៨ ប៉ុន្តែ​ម៉ូតូ​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​រង​គ្រោះ​នោះ​ទេ​គឺជា​កម្មសិទ្ធិ​របស់​ឪពុកក្មេក​នាង​ឈ្មោះ កាន សាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រោយ​ចេញពី​ធ្វើការ​រោងចក្រ​គាត់​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ផ្ទះ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​កញ្ចាស់ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-១៣៨៨ តាម​ពីក្រោយ​គាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ជែង​ទៅ​មុន រួច​ឈប់​ម៉ូតូ​ស្ទាក់ផ្លូវ​ពីមុខ​គាត់ ហើយ​ដក​កាំភ្លើងខ្លី ពណ៌​ខ្មៅ​ប្រផេះ ដែល​គាត់​មិន​ស្គាល់​ម៉ាក ភ្ជង់​គម្រាម​បាញ់​សម្លាប់​ឲ្យ​ប្រគល់​ម៉ូតូ ពេល​នោះ​គាត់​ភ័យ​យ៉ាង​ខ្លាំង​មិន​ហ៊ាន​ប្រទូស្ត​រ៉ា​យ​ជាមួយ​ជនសង្ស័យ​ឡើយ ប៉ុន្តែ​គាត់​បាន​អង្វរ​សុំ​ឲ្យ​ជនសង្ស័យ​ទុក​ជីវិត ព្រមទាំង​សុំ​យក​កាត​ការងារ​ដែល​ទុក​នៅ​ក្រោម​កែបម៉ូតូ ពេល​នោះ​ជនសង្ស័យ​ក៏​យល់ព្រម​ចាក់សោ​បើក​កែបម៉ូតូ​យក​កាត​រោងចក្រ​នោះ​បោះចោល​ទៅ​លើ​ដី រួច​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​នោះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​កញ្ចាស់​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​កំ​បូល​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ដើម្បី​រក​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទាទោស​ចាប់​ច្បាប់ ៕