ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​៤៦​ថ្ងៃ រស់ដោយ​ការ​ផឹកស្រា​បៀរ​​ជំនួស​អាហារទៅវិញ

5 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជានា​យក​ផ្នែក​លក់​ក្រុម​ហ៊ុនផលិតស្រាបៀរ Fifty West នៅ…

អា​មេ​រិ​ក ​៖ តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជានា​យក​ផ្នែក​លក់​ក្រុម​ហ៊ុនផលិតស្រាបៀរ Fifty West នៅ Cincinnati រដ្ឋ​អូ​ហា​យ៉ូ បាន​សម្រេចចិត្ត​តម​អាហារ​រឹង​ទាំង​ឡាយ ហើយ​មក​ពឹង​លើ​ការ​ផឹកស្រា​តែ​មួយ​មុខគត់ នៅ​ក្នុង​ពិធីបុណ្យ​តម​អាហារ​របស់​សាសនា​គ្រឹ​ស្ត​រយៈពេល​៤៦​ថ្ងៃ​។

នៅ​ក្នុង​ពិធី​នេះ អ្នក​គោរព​សាសនា​គ្រឹ​ស្តិ​បាន​លះបង់​លើ​ការ​ទទួលទាន​ស្រា​មួយ​រយៈ ដោយសារ​តែ​គេ​យល់​ថា វា​ជា​ការ​លះបង់​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​សប្បាយ​។ តែ​សម្រាប់​លោក Dell Hall លោក​បាន​បោះបង់​អាហារ​ទាំងឡាយ ហើយ​មក​ទទួលទាន​តែ​ស្រា​បៀរ​សុទ្ធ និង លេបថ្នាំ​វីតាមីន រយៈពេល​៤៦​ថ្ងៃ​ ។

លោក​ប្រាប់​ថា នៅ​ពេល​ផ្តាច់​អាហារ​ដំបូង លោក​ពិតជា​ពិបាក​នឹង​ទ្រាំ​ណាស់ ពេល​ផឹកស្រា​បៀរ​ដោយ​គ្មាន​អ្វី​ក្លែម​។ តែ​ក្រោយមក លោក​ក៏​អាច​ធ្វើ​បាន ហើយ​ជា​លទ្ធផល លោក​បាន​ស្រក​ទម្ងន់​បាន​១៤​គីឡូក្រាម និងអាច​ដឹង​ក្លិន​នៅ​ក្នុង​ខ្យល់​ច្បាស់​និង​លឿន​ជាង​មុន​។

ក្រោយ​ពី​ផ្តាច់​អាហារ ហើយ​ពឹង​លើ​ស្រា​បៀរ​មួយ​មុខ លោក​មិន​ទាន់​ហ៊ាន​ហូប​អាហារ​ច្រើន​ភ្លាម​ៗ​ឡើយ ព្រោះ​លោក​ជឿជាក់​ថា ប្រដាប់​រំលាយ​អាហារ​របស់​លោក​មិន​ទាន់​ត្រឡប់​មក​ធ្វើការ​ត្រឹមត្រូវ​នៅឡើយ​
ទេ​។ ការ​អនុវត្ត​របស់​លោក ត្រូវ​បាន​គេ​ចង​ជា​ឯកសារ​ទុក​នៅ​លើ Facebook និង YouTube ។

អត្ថបទសរសេរ ដោយ