ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងសត្វពស់​ច្រើនពេក ក៏ត្រូវ​ក្លាយជាជន​សង្ស័យ

4 ឆ្នាំ មុន

តាម​ប្រភព​​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ជាប់​ការ​សង្ស័យ​ថា ​បាន​ជួញដូរ​សត្វព្រៃ ក្រោយ​​​ពី​លែង​សត្វ​ពស់​នៅ​រស់​ជា​ច្រើន​ក្បាល ​សរុប​ទម្ងន់៤០​គីឡូក្រាម ដែល​ធ្វើ​ឡើង​ដើម្បី​បន់ស្រន់​សុំ​ឱ្យ​មុខ​ជំនួញ​មានសំណាង​ល្អ ​និង​រីក​ចម្រើន​ ។ បុរស​ត្រកូល…

តាម​ប្រភព​​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ជាប់​ការ​សង្ស័យ​ថា ​បាន​ជួញដូរ​សត្វព្រៃ ក្រោយ​​​ពី​លែង​សត្វ​ពស់​នៅ​រស់​ជា​ច្រើន​ក្បាល ​សរុប​ទម្ងន់៤០​គីឡូក្រាម ដែល​ធ្វើ​ឡើង​ដើម្បី​បន់ស្រន់​សុំ​ឱ្យ​មុខ​ជំនួញ​មានសំណាង​ល្អ ​និង​រីក​ចម្រើន​ ។

បុរស​ត្រកូល Yu ដែល​បាន​លែង​សត្វ​ពស់​សរុប​៤០​គីឡូក្រាម​ តម្លៃ៧៤៤​ដុល្លារ (​ធូរ​ថ្លៃ​បំផុត​នៅ​ចិន​) ពី​កន្លែង​មិន​ស្គាល់​នៅ​ក្នុង​ខេត្ត Guangdong ជាមួយនឹង​សត្វ​ត្រី​និង​អន្ទង់​សរុប​តម្លៃ ១៦០០​ដុល្លារ កាលពី​ស​ប្តា​ហ៍​មុន ​។ ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក គេ​ក៏​បាន​លែង​សត្វ​ពស់​នៅ​ក្នុង​ព្រៃ និង សត្វ​ត្រី​និង​អន្ទង់​ចូល​ទៅ​ក្នុង​ទន្លេ Lancang ក្នុង​ខេត្ត Yunnan​។

ការ​លែង​បែប​នេះ គឺជា​ជំនឿ​របស់​ប្រជាជន​ដែល​ហៅ​ថា “Fangsheng”​។ គេ​ប្រតិបត្តិ​វា ដោយ​លែង​សត្វ​ដែល​ជាប់​ឃុំ​ទៅ​ក្នុង​ធម្មជាតិ​វិញ​ឱ្យ​មាន​សេរីភាព​។ នៅ​ក្នុង​ករណី​របស់​លោក Yu គឺ​ធ្វើ​ដើម្បី​ជួយ​ដល់​មុខ​ជំនួញ​រកស៊ី​អចលនទ្រព្យ​ឱ្យ​មានការ​លូតលាស់​ល្ អ​។

គេ​មិនដឹង​ថា វា​បាន​ជួយ​ដល់​កម្រិត​ណា​ដល់​មុខ​ជំនួញ​របស់​លោក Yu ទេ​។ តែ​គេ​ដឹង​ថា ពេល​នេះ​មាន​មន្ត្រី​ខាង​រុក្ខា និងជលផលចំនួន​៥០​នាក់ ចុះ​ទៅ​ចាប់​សត្វ​ពស់​ទាំងនោះ​មក​វិញ ដោយ​មានការ​សង្ស័យ​ថា លោក Yu មាន​ជាប់​ទាក់ទង​នឹង​ការ​ជួញដូរ​សត្វព្រៃ ​៕

អត្ថបទសរសេរ ដោយ