ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​កូរ​ប៉ូលិស​…​ផ្អើលរ​កនាង​តាម​បន្ទប់​នីមួយ​ៗ​​ក្នុង​​អគារ

5 ឆ្នាំ មុន

តាម​​ប្រភពពី Shanghaiistឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូ​លិស​សាកសួរ ក្រោយ​ពី​រាយការណ៍​ក្លែងក្លាយ​ប្រាប់​ថា​ នាង​ត្រូវ​បាន​គេ​ចាប់រំលោភ​ ។ ក្រោយ​ពី​ការ​សាកសួរទើប​ដឹង​ថា នាង​ធ្វើ​បែប​នេះ ដោយសារ​តែ​ចង់​ដឹង​ថា ប៉ូ​លិសធ្វើការ​លឿន​ដែរ​ឬ​អត់​។…

តាម​​ប្រភពពី Shanghaiistឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ប៉ូ​លិស​សាកសួរ ក្រោយ​ពី​រាយការណ៍​ក្លែងក្លាយ​ប្រាប់​ថា​ នាង​ត្រូវ​បាន​គេ​ចាប់រំលោភ​ ។ ក្រោយ​ពី​ការ​សាកសួរទើប​ដឹង​ថា នាង​ធ្វើ​បែប​នេះ ដោយសារ​តែ​ចង់​ដឹង​ថា ប៉ូ​លិសធ្វើការ​លឿន​ដែរ​ឬ​អត់​។

កាលពី​យប់​ថ្ងៃ​សៅរ៍កន្លងមក ប៉ូ​លិស​នៅ​ក្រុង Heilongjiang នៃ​ខេត្ត Tieli បាន​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​រាយការណ៍​មក​ថា នាង​នឹង​ត្រូវ​គេ​ចាប់រំលោភ​នៅ​ពេល​បន្តិចទៀត​នេះ ហើយ​ប៉ូ​លិសត្រូវ​តែ​ជួយ​នាង​ជា​បន្ទាន់ ​។ នាង​មិន​បាន​ប្រាប់​ពី​អា​សយ​ដ្ឋា​ន​​នាង​នោះ​ទេ ដែល​ទាមទារ​ឱ្យ​ប៉ូ​លិស​ធ្វើការ​ឆែក​តាម​បន្ទប់​នីមួយ​ៗក្នុង​អគារ​ផ្សេង​ៗ​គ្នា​។

ការ​រុករក​របស់​ប៉ូ​លិស​មិន​បាន​សម្រេច​នោះ​ទេ​។ តែ​ក្រោយមក​នាង​ក៏​ទូរស័ព្ទ​មក​ម្តងទៀត តែ​លើក​នេះ​នាង​ប្រាប់​ថា នាង​គ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​នាង​គ្រាន់តែ​ខឹង​មិត្ត​ប្រុស​របស់​នាង​ប៉ុណ្ណោះ​ ។ ប៉ូ​លិស​កាន់តែ​គិត​ថា នាង​ត្រូវ​គេ​គំរាម​ ហើយ​បានជា​និយាយ​បែប​នេះ​។

ពួក​គេ​បាន​បន្ថែម​ការ​រុករក​រហូត​ទាល់តែ​ដឹង​ថា​ អា​សយ​ដ្ឋា​ន​របស់​នាង​នៅ​ទីណា​តាម​រយៈ​ទូរស័ព្ទ ​។ ដល់​ពេល​ប៉ូ​លិសរក​ឃើញ នាង​ប្រាប់​ថា នាង​ធ្វើ​ដូចនេះ​ ដោយសារ​តែ​ចង់​ដឹង​ថា ប៉ូ​លិសចាត់ការ​រឿង​នេះ​លឿន​ប៉ុនណា​ ។ យោង​ទៅ​តាម​ច្បាប់ ទ​ង្វើ​របស់​នាង​នឹង​ត្រូវ​ដាក់​ពិន័យពី​បទ​បង្ក​ការ​លេងសើច​តាម​ការ​ទូរស័ព្ទ​ទៅ​លេខ​បន្ទាន់​។ តែ​គេ​មិន​ទាន់​ដឹង​ថា នាង​ត្រូវ​ទទួល​ពិន័យ​បែប​ណា​នៅឡើយ​ទេ​ ៕

អត្ថបទសរសេរ ដោយ