ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ ​និង​ការ​បាក់​ដី​នៅ​ប្រេ​ស៊ីល​ស្លា.ប់​៦​នាក់

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​យ៉ាងតិច​៦​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ កាលពី​ថ្ងៃ​ទី​៩​មេ​សា​ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​។ អភិបាលក្រុង​ធំ​បំផុត​ទី​២​នោះ​របស់​ប្រេ​សី​ុ​ល ដែល​បាន​ប្រកាស​ពី​ភាព​អាសន្ន​និយាយ​ថា ទីក្រុង​នោះ​លិចលង់​ធ្ងន់ធ្ងរ​។ យោង​តាម​សាលាក្រុង​នេះ​ថា​កម្រិត​ទឹកភ្លៀង ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង…

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​យ៉ាងតិច​៦​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ កាលពី​ថ្ងៃ​ទី​៩​មេ​សា​ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​។ អភិបាលក្រុង​ធំ​បំផុត​ទី​២​នោះ​របស់​ប្រេ​សី​ុ​ល ដែល​បាន​ប្រកាស​ពី​ភាព​អាសន្ន​និយាយ​ថា ទីក្រុង​នោះ​លិចលង់​ធ្ងន់ធ្ងរ​។

យោង​តាម​សាលាក្រុង​នេះ​ថា​កម្រិត​ទឹកភ្លៀង ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង មាន​ដល់​ទៅ​៣៤​សង្ទីម៉ែត្រ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មុន​ពេល​ស្រក​ចុះ​វិញ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អភិបាលក្រុង​លោក​MARCELO CRIVELLA​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៩​មេ​សា​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​ខុស​ពី​ធម្មតា​ក្នុង​ដំណាក់កាល​នេះ​នៃ​ឆ្នាំ​។ គ្មាន​នរណា​គិតដល់​ថា​មាន​ភ្លៀង​ខ្លាំង​ដល់​ថ្នាក់​នេះ​ឡើយ​។

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ចេញ​នា​យប់​ថ្ងៃ​ទី​៨​មេ​សា នាំ​ឲ្យ​មានការ​បិទផ្លូវ​ថ្នល់​សំខាន់​ៗ​។ ពួក​ភ្នាក់ងារ​សង្គ្រោះ​បាន​ខិតខំ​ជម្លៀស បណ្ដា​ប្រជាជន​ដែល​ជាប់​ក្នុង​រថយន្ត​ឬ​នៅ​តាម​ដង​វិ​ថី​នានា​។ សាលារៀន​ស្ទើរ​ទាំងអស់​ត្រូវ​បិទទ្វារ​នា​ថ្ងៃ​ទី​៩​មេ​សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ